បាន​ចុះ​បង្ក្រាប​ទីតាំង​ភ្នាក់ងារ​ទិញ​លក់​ដី​ឡូ​តិ៍ និង​អចលនទ្រព្យ ១​កន្លែង ស្ថិត​នៅផ្ទះ​លេខ​១៧១ ផ្លូវ​រថភ្លើង សង្កាត់​កា​កប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ករណី​រំលោភ​កម្មសិទ្ធិបញ្ញា និង​គ្មាន​ច្បាប់​អនុញ្ញាត ក្រោយ​រក​ឃើញ​ថា ទីតាំង​នេះ​បាន​ក្លែងបន្លំ​ឈ្មោះ​ក្រុមហ៊ុន​ដទៃ យក​មក​ប្រើប្រាស់​ដោយ​ខុសច្បាប់ និង​មិន​មានការ​ចុះបញ្ជី​ត្រឹមត្រូវ ។

ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការ​រង នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ពោល​គឺ​ធ្វើ​ឡើង​តប​តាម​ពាក្យបណ្ដឹង​មេធាវី​របស់​ក្រុមហ៊ុន ភ្នំពេញ លែ​ន ឌី​វេឡុ​ប​មិន ឯ​.​ក (Phnom Penh Land Development Co.,Ltd) ដែល​ជា​ក្រុមហ៊ុន​ស្របច្បាប់ មានការ​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួងពាណិជ្ជកម្ម ដែល​បាន​ប្ដឹង​ទៅ​លើ​ក្រុមហ៊ុន ភ្នំពេញ លែ​ន ឯ​.​ក (Phnom Penh Land Co., LTD) ។

បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​នីតិវិធី​ច្បាប់​លើ​ករណី​នេះ​យ៉ាង​យកចិត្តទុកដាក់​បំផុត ដើម្បី​ការពារ​អ្នក​ប្រព្រឹត្ត​ត្រឹមត្រូវ​តាម​ច្បាប់ និង​ផ្តន្ទាទោស ឬ​ផាកពិន័យ​ចំពោះ​ជន​ដែល​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់ ៕