ប្រទេសឥណ្ឌា ៖ ឥណ្ឌាបាននិយាយនៅថ្ងៃចន្ទនេះថា ទាហានរបស់ខ្លួនបានរារាំងចលនាយោធាដែលជាការបង្កហេតុរបស់ចិននៅជិតព្រំដែនដែលមានជម្លោះមួយនៅក្នុងតំបន់ Ladakh រាប់ខែនៅក្នុងការប្រឈមមុខដាក់គ្នាដ៏សាហាវបំផុតនៅក្នុងទសវត្ស ។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Abcnews ដែលបានចេញផ្សាយនៅរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នេះ ។

សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការពារជាតិឥណ្ឌានៅថ្ងៃចន្ទនេះបាននិយាយថា កងទ័ពរំដោះប្រជាជនចិននៅយប់ថ្ងៃសៅរ៍បានធ្វើចលនាយោធាដែលបង្កហេតុដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន និងបានរំលោភលើការមូលមតិគ្នាពីមុនដែលបានកើតឡើងក្នុងអំឡុងការចរចាយោធា និងការទូតដើម្បីដោះស្រាយភាពតានតឹងរវាងគ្នា ។

សេចក្តីថ្លែងការណ៍បាននិយាយថា ៖«កងទ័ពឥណ្ឌាបានចាត់វិធានការដើម្បីពង្រឹងជំហរ និងរារាំងចេតនាចិនក្នុងការផ្លាស់ប្តូរស្ថានការណ៍ពិតដោយឯកតោភាគី» ។ ក្នុងនោះភាគីចិននៅមិនទាន់មានការបកស្រាយណាមួយនោះទេ ៕

ប្រភព ៖ Abcnews , ដោយ ៖ សំណាង