ភ្នំពេញ៖ MV ចម្រៀងចំណាយអស់ជាង៣ម៉ឺនដុល្លាររបស់ផលិតកម្ម Galaxy Navatra មានចំណងជើងថា «ជូនដំណើរអូនឡើងផ្លូវ Highway» ច្រៀងដោយ ខេម បានចេញ Full MV ជាផ្លូវការហើយ និងបានបង្ហោះនៅលើ Youtube របស់ផលិតកម្ម Galaxy Navatra មុននេះបន្តិច ដោយទទួលបានការចាប់អារម្មណ៍ខ្លាំង ស្ទើរមិនគួរឲ្យជឿ។

MV ដែលចំណាយថវិកាផលិតច្រើនពុំធ្លាប់មាន របស់ផលិតកម្ម Galaxy Navatra មួយបទនេះ ត្រូវបានអ្នកទស្សនាមើលឃើញថា មានលក្ខណៈប្លែកទាំងការដឹកនាំសម្តែង, តារាសម្តែង, ឧបករណ៍បច្ចេកទេស និងសម្ភារៈដើម្បីថត គឺសុទ្ធសឹងតែត្រូវបានផលិតកម្មចម្រាញ់យក និងជ្រើសរើសមានលក្ខណៈទំនើបស័ក្កិសម ទៅនឹងការចំណាយ។ ជាពិសេសក្នុង MV បទនេះក៏មានការចូលរួមសម្តែង ពីមន្ត្រីកងរាជអាវុធហត្ថ ជាច្រើនរូបផងដែរ។

តារាសម្តែងនៅក្នុង MV នេះ ត្រូវបានគេស្គាល់ថា មានដូចជា តារាចម្រៀង ខេម ជាម្ចាស់សំនៀងផ្ទាល់, តារាសម្តែងជើងចាស់ លោក សាវិន ហ្វីលីព, លោក លឹម តិចម៉ុង, លោក សាន ផានិត, កញ្ញា គង់ ម៉ូនីកា, តារា Tik Tok សុខ លីន, លោក ប្រាក់ ផាកន និងតារាជាច្រើនរូបទៀត។

ចង់ដឹងថា MV ចម្រៀងបែប Action Movie «ជូនដំណើរអូនឡើងផ្លូវ Highway» មានលក្ខណៈពិសេសយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖