រាជធានី​ភ្នំពេញ ៖ ពិធី​ទទួល​ស្វាគមន៍ វត្តមាន​កំពូល​តារាចម្រៀង​ព្រាប សុវត្ថិ មក​កាន់​ក្រុមហ៊ុន​ចម្រៀង Galaxy Navatra នឹង​ប្រ​ព្រឹក​ទៅ នា​វេលា​ម៉ោង ៥​និង​៣០ នាទី​ល្ងាច​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ ២០២០ ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ហ្គា​ឌិន​ស៊ី​ធី (Gardent City Hotel) ជិត​វិមាន​ឈ្នះ​ៗ ទល់មុខ​ស្ថានីយ៍ទូរទស្សន៍ PNN ។

កំពូល​តារាចម្រៀង​ប្រចាំ​ប្រទេស​លោក ព្រាប សុវត្ថិ ចូល​ច្រៀង​ផលិតកម្ម​ហង្ស​មាស តាំងពី​ឆ្នាំ​១៩៩៧ ក្នុង​រយៈពេល​២៣​ឆ្នាំ​មកនេះ បាន​សម្រេច​ចាក​ចេញពី​ផលិតកម្ម​ហង្ស​មាស ទៅ​ចូលរួម​ជាមួយ​ផលិតកម្ម Galaxy Navatra របស់​ឧកញ៉ា ឡេ​ង ណា​វ៉ា​ត់​ត្រា ។

ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​បន្ថែម​ទៀត នៅ​ប៉ុន្មាន​ម៉ោង​ខាង​មុខ​ទៀត​នេះ មាន​មានការ Live ផ្ទាល់​ពី​ផេ​ក Facebook ផ្លូវការ​របស់​ផលិតកម្ម Galaxy Navatra ។

តាម​ពិត​ទៅ ថ្ងៃនេះ​ផលិតកម្ម​របស់​ឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា ត្រូវធ្វើ​ព្រឹត្តិការណ៍​ឲ្យ​ល្បី​លើ​ការ​នាំ​យក​លោក ព្រាប សុវត្ថិ ពី​ហង្ស​មាស ប៉ុន្តែ​បែរ​ទៅ​ជា​ផ្ទុះ​កក្រើក​រឿង​របស់​លោក​«​ខេ​ម​» ទៅ​វិញ ៕