រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីតារាសម្ដែងស្រីវ័យក្មេងស្រស់ស្អាត កញ្ញា ម៉េប៊ី (Mai Be) បានបង្ហោះរូបភាពស្លៀកឈុតសិចស៊ីនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង ។

កញ្ញា ម៉េប៊ី (Mai Be) បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា រូបភាពសិចស៊ីទាំងនោះ នាងថតអំឡុងពេលនាងចូលរួមក្នុងកម្មវិធីខួបកំណើតតារាសម្ដែងម៉ារី ដែលរៀបចំឡើងជាលក្ខណៈ Pool Party ពោលគឺជប់លៀងនៅអាងទឹកតែម្ដង។ ដោយសារតែបែបនេះហើយ ទើបនាងសម្រេចចិត្តជ្រើសយកឈុតដ៏សិចស៊ីនេះ៕