រាជធានីភ្នំពេញ ៖ កញ្ញា​ ប៉ូគឹមថេង សុធីតា បានបង្ហាញដងខ្លួនដ៏ស្រឡូនសិចស៊ីធ្វើឱ្យអ្នកគាំទ្រកោតសរសើរខ្លាំងថាពិត​ជា​​​សាកសមនឹងតំណែងកញ្ញាឯកអាស៊ីប៉ាស៊ីហ្វិក២០១៩ ខណៈដែលការបង្ហាញរូបរាងដ៏កម្រនេះត្រូវបានធ្វើឡើងក្រោយ​ពីថ្ងៃឈប់សម្រាកដោយនាងបានធ្វើកដំណើរកម្សាន្តនៅតំបន់ទឹកជ្រោះមួយ ក្នុងតំបន់រមណីយដ្ឋានអន្លង់ជើងចាប និងអង្គរសៀមរាប ក្នុងរយៈពេលថ្ងៃឈប់សម្រាក់សងបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ។

កញ្ញា ប៉ូគឹមថេង សុតធីតា បានលើកឡើងថា នាងពិតអគុណយ៉ាងខ្លាំងសម្រាប់អ្នកគាំទ្រដែលតែងតែតាមដាននាង​ស្រលាញ់។ ទៅដើរលេងលើកនេះ គ្រាន់តែធម្មតាៗប៉ុណ្ណោះ មិនហ៊ានពាក់សិចស៊ីខ្លាំងនោះទេ ដែលនាងរំពឹងថានឹងទទួលបានការពេញចិត្តច្រើនពីទស្សនិកជន។

គួរបញ្ជាក់ផងដែរថា កញ្ញា ប៉ូគឹមថេង សុតធីតា ជាតារាបង្ហាញម៉ូដ និងជាបេក្ខភាពចូលរួមប្រកួតកញ្ញាឯកអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិឆ្នាំ២០១៩ ។ នាងធ្លាប់បានគ្រងឈុតសម្លៀកបំពាក់តំណាងជាតិ រចនាឡើងដ៏ប្រណិតនៅក្នុងការប្រកួតប្រជែង​ឈុតតំណាងជាតិនៃកម្មវិធីប្រកួតកញ្ញាឯកអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិឆ្នាំ ២០១៩នោះផងដែរ ៕

ដោយ ៖ សំណាង