ក្រសួងសុខមាលភាព នៅខែនេះបានបើកមូលដ្ឋានចំនួន ៦កន្លែង ដើម្បីគាំទ្រ ដល់ក្រុម ហ៊ុន ជាច្រើនដែលបង្កើតមនុស្សយន្ត ក៏ដូចជាមជ្ឈមណ្ឌលពិគ្រោះយោបល់ចំនួន ១១កន្លែង សម្រាប់ប្រតិបត្តិករមុខជំនួញថែទាំ អ្នកជម្ងឺ និងមនុស្សចាស់ នៅទូទាំង ប្រទេស។

ទីតាំងមួយកន្លែង នៅសង្កាត់ Shinagawa ក្នុងទីក្រុងតូក្យូ កំពុងដាក់ បង្ហាញ មនុស្សយន្ត ថែទាំប្រហែល ៣០ ប្រភេទដែលកំពុងអភិវឌ្ឍ។ នៅក្នុងបន្ទប់ថែទាំគំរូ មានមនុស្សយន្ត (Robot) ធំមួយ។ ពាក់កណ្តាលនៃ robot ផ្តាច់ចេញពីគ្រែ ហើយដើរតួ ជារទេះរុញ ។ 

ឧបករណ៍នេះអាចដំណើរការបានដោយបុគ្គលិកម្នាក់ ខណៈដែលកម្មករ ពីរនាក់ជាធម្មតាត្រូវការដើម្បីផ្លាស់មនុស្សចាស់ពីលើគ្រែទៅរទេះរុញ។ វាបង្ហាញផងដែរ ជាឧបករណ៍មួយដែលអាចឱ្យការសន្ទនាពីចម្ងាយរវាងមនុស្សចាស់និងសមាជិកគ្រួសារ របស់ពួកគេតាមរយៈឧបករណ៏ tablet ។ មនុស្សយន្តមួយទៀតបង្ហាញពីរបៀបដែលវា អាចបម្រើថាសអាហារ។ ឧបករណ៍ទាំងនេះក៏អាចបន្ថយទំនាក់ទំនង រវាងមនុស្ស និង មនុស្ស ដោយបង្កើនក្តីសង្ឃឹមថាពួកគេអាចជួយការពារការឆ្លងដូចជាមេរោគឆ្លង កូរ៉ូណា។

លោក Kataoka Shinichiro ជាប្រធានមន្ទីរពិសោធន៍ថែទាំ Future Care Lab នៅប្រទេស ជប៉ុន ដែលធ្វើប្រតិបត្តិការនៅមូលដ្ឋាន Shinagawa ។ លោកនិយាយថាមនុស្សយន្ត លើកកម្ពស់ការមើលថែទាំ កំពុងទាក់ទាញការចាប់អារម្មណ៍ ចំពេលដែលមានការផ្ទុះ ឡើង នៃវីរុសកូរ៉ូណា។ លោកបាននិយាយថា មន្ទីរពិសោធន៍របស់លោក នឹងធ្វើការ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកអភិវឌ្ឍន៍មនុស្សយន្តនិងអ្នកផ្តល់ការថែទាំ ។