ខេត្ត​ព្រះ​សីហ​នុ ៖ ទេសភាព​ឆ្នេរសមុទ្រ​ស្អាត​ណាស់ ប៉ុន្តែ​សំរាម​ទាំងនេះ​បាន​ធ្វើ​ឱ្យ​ទេសភាព​ទាំងនេះ​ប្រែជា​អាក្រក់ តើ​យើង​អាច​ចូលរួម​ទាំងអស់​គ្នា ដើម្បី​ថែរក្សា​ឆ្នេរសមុទ្រ​យើង ឱ្យ​ស្រស់​ស្អាត​ជា​រៀង​រហូត​ទេ ?

ពាក់ព័ន្ធ​នឹង​ការ​ចោល​សំរាម​នេះ តាម​សេចក្តីរាយការណ៍​របស់​រដ្ឋបាល​ស្រុក​បានឱ្យ​ដឹង​ថា ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២០ ក្នុងអំឡុងពេល​នៃ​ការ​ឈប់​សម្រាក​នេះ មាន​បងប្អូន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​មក​លេង​កំសាន្ត​នៅ​ឆ្នេរ​ពយ​ជំទាវ​ម៉ៅ ស្ថិត​ក្នុង​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ។

បើ​យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួងបរិស្ថាន បាន​រិះគន់​ដល់​បងប្អូន​លេង​នៅ​មាត់សមុទ្រ​បោះចោល​សំរាម​ពាស​វាល​ពាស​កាល មិន​ព្រម​ទុកដាក់​ក្នុង​ធុងសំរាម​នៅ​ក្បែរ​នោះ មិន​គួរ​ណា​បោះចោល​អនាធិបតេយ្យ​យ៉ាងនេះ​ទេ​! បងប្អូន​ដើរ​កម្សាន្ត​ចង់បាន​ទេសភាព​ស្អាត ចុះបើ​បងប្អូន​មួយ​ចំនួន​តូច​មិន​ចូលរួម​ថែរក្សា ហើយ​បន្សល់​ទុក​សំរាម​របស់​ខ្លួន​ពាស​វាល​ពាស​កាល​ដូច្នេះ តើ​បងប្អូន​ប្រជាពលរដ្ឋ​ផ្សេង​ទៀត នឹង​មក​ទស្សនា​ទី​នេះ​ទៀត​ទេ ?

សូម​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន និង​វេច​ខ្ចប់​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ ទោះបី​បងប្អូន​អញ្ជើញ​ដល់​ទីណា​ក៏​ដោយ សូម​ចាត់​ទុក​ទី​កនក​លែង​នោះ​ជា​ផ្ទះ​របស់​យើង ចូលរួម​សម្អាត​បរិស្ថាន​យើង ជាមួយ​គ្នា​នេះ ក្រសួងបរិស្ថាន​ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ភាគច្រើន​ដែល​បាន​ប្រកាន់ខ្ជាប់​នូវ​អនាម័យ​បរិស្ថាន ។ រមណីយដ្ឋាន​ស្អាត បរិស្ថាន​ល្អ​! ៕