ថ្មីៗកន្លងទៅនេះ យោងតាមហ្វេសប៊ូកផេកឈ្មោះLay Sreyphea បានបង្ហោះចែកចាយដំណឹងដ៏រន្ធត់មួយ គឺករណីរបស់កូនស្រីតារាកំប្លែងជើងចាស់ នាយវ៉ាំងដឺ ដោយនាងបានទទួលមរណភាពទាំងនៅវ័យក្មេង ហើយមូលហេតុនៅមិនទាន់បានដឹងថា ស្លាប់ដោយសារអ្វីនៅឡើយទេ។ ផេកខាងលើបានបង្ហោះថា ៖

“ពិតជាសោកស្ដាយខ្លាំងណាស់សម្រាប់កូនស្រីរបស់អ៊ុំប្រុសអ្នកកំប្លែងជើងចាស់ ( នាយ វាំង ដឺ ) ដែលបានទទួលមរណភាពនៅវេលាម៉ោង 5:08pm នៅមន្ទីរពេទ្យពេលនេះបានបញ្ជូនមកដំកល់នៅវត្តសំបួរមាស 😔😔😭 គ្នានៅតែពីរនាក់បងប្អូនគ្មានទីពឹងពាក់ទេសូមមេត្តាជួយស៊ែរអោយបានដល់សមាគមសិល្បៈផង🙏🙏🙏”។ គួរបញ្ជាក់ផងដែរថា នាយ វាំង ដឺ គឺជាតារាកំប្លែងជើងចាស់ដ៏ល្បីឈ្មោះមួយរូប កាលពីអតីតកាល ដែលមានមនុស្សជាច្រើនបានស្គាល់លោក និងបានទស្សនាវីដេអូកំប្លែងរបស់លោក៕