ទិន្នន័យពីរដ្ឋបាលថាមពលជាតិបានបង្ហាញថា ការប្រើប្រាស់អគ្គិសនី របស់ ប្រទេសចិន ដែលជាផ្នែកដ៏សំខាន់នៃសកម្មភាពសេដ្ឋកិច្ចបានកើនឡើង ២,៣ ភាគរយ ក្នុង ខែកក្កដា ដោយសារការបន្តអាជីវកម្មឡើងវិញ។

ការប្រើប្រាស់ថាមពល សរុប កើនឡើងដល់ ៦៨២,៤ ពាន់លានគីឡូវ៉ាត់ម៉ោង កាលពីខែកក្កដា។ នៅក្នុងការវិភាគ វិស័យកសិកម្មបានប្រើប្រាស់ថាមពល ៨,៥ ពាន់លានគីឡូវ៉ាត់ម៉ោង កើនឡើង ១១,៦ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។ ការប្រើប្រាស់ថាមពលនៃឧស្សាហកម្ម បានធ្លាក់ ចុះ ០,៧ ភាគរយ ពីឆ្នាំមុនៗ ។

ការប្រើប្រាស់ថាមពលអគ្គីសនីតាមលំនៅដ្ឋាន បានកើន ឡើង ១៣,៨ ភាគរយពីឆ្នាំមុនៗដល់ ៩៨,២ ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងខែកក្កដា។

ក្នុងអំឡុងពេល ៧ ខែដើមឆ្នាំនេះ ការប្រើប្រាស់ថាមពលសរុបរបស់ប្រទេស បាន ថយចុះ ០,៧ ភាគរយពីឆ្នាំមុន ដល់ ៤,០៤ ពាន់ពាន់លានគីឡូវ៉ាត់ម៉ោង។

ជាមួយគ្នានេះដែរ យោងតាមទិន្នន័យជាផ្លូវការបានឱ្យដឹងថា ប្រទេសចិន បានមើល ឃើញពីកំណើនទាបនៃផលិតកម្មឧស្ម័នធម្មជាតិកាលពីខែមុន។

ទិន្ន័យពីការិយាល័យស្ថិតិជាតិ (NBS) បានបង្ហាញថាទិន្នផលឧស្ម័នធម្មជាតិបានកើនឡើង ៤,៨% ក្នុងសន្ទស្សន៍ប្រចាំឆ្នាំ គឺកើនឡើងដល់ ១៤,២ ពាន់លានម៉ែត្រគូបកាលពីខែមុន។ ផលិតកម្មប្រចាំថ្ងៃជាមធ្យមនៃឧស្ម័នធម្មជាតិ មានចំនួន ៤៦០ លានម៉ែត្រគូប។ ក្នុងរយៈពេល ៧ ខែដើមឆ្នាំនេះផលិតកម្មឧស្ម័នធម្មជាតិរបស់ប្រទេសចិន បានកើនឡើង ៩,៥ ភាគរយពីឆ្នាំមុនៗស្មើនឹង ១០៨,៣ ពាន់លានម៉ែត្រគូប។