ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ បានចេញបទបញ្ជាប្រតិបត្តិ ដល់ក្រុមហ៊ុនចិនមួយ ដែលដំណើរការកម្មវិធីចែករំលែកវីដេអូ App TikTok ឲ្យលក់ប្រតិ បត្តិការនៅសហរដ្ឋអាមេរិករបស់ខ្លួន ក្នុងរយៈពេល ៩០ ថ្ងៃ។

រដ្ឋបាល លោក Trump មានការព្រួយបារម្ភថារដ្ឋាភិបាលចិនអាចទាញយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ App TikTok ។ ក្រុមប្រឹក្សារដ្ឋ របស់សហរដ្ឋអាមេរិក បាននិងកំពុងធ្វើការស៊ើបអង្កេត លើ កម្មវិធីដែលកំពុងពេញនិយមទូទាំងពិភពលោកមួយនេះ។

លោក Trump បាននិយាយថា មានភ័ស្តុតាង អាចជឿទុកចិត្តបាន ដែលនាំឱ្យលោក ជឿជាក់ថា ក្រុមហ៊ុន ByteDance ដែលប្រតិបត្តិការ App TikTok អាចចាត់វិធានការ ដែលគំរាម ដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ លោកបានបញ្ជាឱ្យ ក្រុម ហ៊ុន ByteDance លក់កម្មវិធី នៅសហរដ្ឋអាមេរិកក្នុងរយៈពេល ៩០ ថ្ងៃ និងលុបទិន្នន័យ ផ្ទាល់ ខ្លួនរបស់អ្នកប្រើប្រាស់ App TikTok ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Microsoft បាននិងកំពុងចរចាជាមួយក្រុមហ៊ុន ByteDance ដើម្បីទទួលបាន ប្រតិបត្តិការ នៅសហរដ្ឋអាមេរិក នៃ App TikTok ។

លោក Trump បាននិយាយបន្ថែមទៀតថា ប្រសិនបើកិច្ចព្រម ព្រៀងមិនអាចឈាននៅត្រឹមថ្ងៃទី ១៥ ខែកញ្ញាទេនោះ App TikTok នឹងត្រូវបិទ នៅ សហរដ្ឋអាមេរិក។ កាលពីថ្ងៃទី៦ ខែសីហា លោកដូណាលត្រាំ បានចុះហត្ថលេខា លើបទ បញ្ជាប្រតិបត្តិ ដោយហាមឃាត់កិច្ចការពាណិជ្ជកម្មសហរដ្ឋអាមេរិកជាមួយក្រុមហ៊ុន ByteDance ហើយ បំរាមនេះ និងចូលជាធរមាន នៅចុងខែកញ្ញានេះ។

រដ្ឋាភិបាលចិន ត្រូវបានគេរំពឹងថា មានប្រតិកម្មខ្លាំងទៅនិងសកម្មភាពរបស់សហរដ្ឋអាមេរិកថ្មីចុង ក្រោយនេះ ដែលបានធ្វើឡើងចំពេលមានការកើនឡើងភាពតានតឹងកាន់តែខ្លាំងរវាង ប្រទេសទាំងពី។