ការិយាល័យខុទ្ទកាល័យរបស់ប្រទេសជប៉ុននិយាយថា សេដ្ឋកិច្ចរបស់ ប្រទេសនេះ មានការធ្លាក់ចុះជាប្រវត្តិសាស្ត្រនៅក្នុងត្រីមាសខែមេសា ដល់ខែមិថុនា។

ផលិតផល ក្នុងស្រុកសរុប បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ ខណៈផ្ទុះ ឡើង នូវជំងឺរាតត្បាតរីករាលដាល ធ្វើឲ្យ សេដ្ឋកិច្ច ជាប់គាំង។ ការិយាល័យខុទ្ទកាល័យ និយាយថាផលិតផលក្នុងស្រុកសរុប បានធ្លាក់ចុះនៅប្រចាំឆ្នាំ ២៧,៨ ភាគរយ បើប្រៀប ធៀបទៅនឹងត្រីមាសមុន។ វាជាលទ្ធផលអាក្រក់បំផុតចាប់តាំងពីទិន្នន័យ ដែលអាច ប្រៀបធៀបបាន នៅក្នុងឆ្នាំ ១៩៨០ ។ គួបញ្ជាក់ថាកាលពីខែមេសានិងឧសភា រដ្ឋាភិបាល ប្រទេស ជប៉ុន បាន ប្រកាសរដ្ឋក្នុងភាពអាសន្ន ដោយសារការផ្ទុះឡើងនូវជម្ងឺកូវិត-19។

គ្រឿងប្រើប្រាស់ផ្ទាល់ខ្លួនបានធ្លាក់ចុះនៅពេលដែលមនុស្សស្នាក់នៅក្នុងផ្ទះហើយអាជីវ កម្មត្រូវបានបិទទ្វារ។ ការនាំចេញក៏បានធ្លាក់ចុះផងដែរដោយសារសកម្មភាព សេដ្ឋកិច្ច ពិភពលោកជាប់គាំងជាហេតុធ្វើឱ្យការនាំចេញរថយន្តប្រទេសជប៉ុនធ្លាក់ចុះយ៉ាងខ្លាំង ។