រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​ចេញ​សេចក្ដីសម្រេច​ដកហូត​មុខ​តំណែង ផ្ទេរ​ភារកិច្ច និង​អនុវត្ត​វិន័យ​ទៅ​លើ​មន្ដ្រី​នគរបាល​មួយ​ក្រុម ដែល​ពាក់ព័ន្ធ​ការ​ល្មើស​វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ កាលពី​ពេល​ថ្មី​ៗ នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន ដែល​ទទួល​ការ​រិះគន់​នៅ​តាម​បណ្ដាញ​សង្គម​។

មន្ត្រី​នគរបាល​ខេត្តព្រៃវែង ចំនួន ៧​នាក់ រួម​មាន ៖
ទី​១- លោក​ឧត្ដមសេនីយ៍ត្រី ថោ​ង វណ្ណ​ឌី សម្រួល​ភារកិច្ច​ពី​ស្នងការ​រង​ទទួល​បន្ទុក​គ្រឿងញៀន មក​ជា ស្នងការ​រង ។
ទី​២- លោក​វរៈសេនីយ៍ឯក ពៅ ជី​វ័​ន្ត ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ព្រមាន​លើក​ទី​១ ពី​បទល្មើស​វិន័យ​នគរបាល​ជាតិ ។
ទី​៣- លោក​អនុសេនីយ៍ឯក ទូច ធា​រ៉ា ត្រូវ​ដកហូត​មុខ​តំណែង​ពី​នាយ​រង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន មក​ជា​មន្ត្រី និង បន្ថយ​ឋានន្តរស័ក្ដិ អនុសេនីយ៍ឯក មក​ជា អនុសេនីយ៍ទោ ។
ទី​៤- លោក​អុ​នុ​សេនីយ៍​ឯក ស៊ី បូ ត្រូវ​បាន​ដកហូត​មុខ​តំណែង​ពី​នាយ​ផ្នែក​មក​ជា​មន្ត្រី
និង​ទី​៥- ចំណែក មន្ត្រី​៣​នាក់​ផ្សេង​ទៀត ត្រូវ​បន្ថយ ឋានន្តរស័ក្ដិ​មួយ​ថ្នាក់​ម្នាក់ ។

ខាងក្រោម​នេះ ជា​សេចក្ដីសម្រេច​របស់​សម្ដេច​ក្រឡាហោម ស ខេ​ង និង​នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន ៖