ភ្នំពេញ៖ កំពូលតារាចម្រៀង ព្រាប​ សុវត្ថិ ត្រូវបានមហាជនទទួលស្គាល់ថា​ ជាតារាចម្រៀងម្នាក់ដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ហើយបច្ចុប្បន្នក្រៅពីអាជីពជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោកក៏មានជំនួញជាច្រើនក្នុងដៃផងដែរ ដូចជាភោជនីយដ្ឋាន ហាងកាត់សក់ ដីឡូតិ៍ ជាដើម ។

អ្វីដែលកាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍ទៀតនោះ នៅព្រឹកនេះ លោក ព្រាប​ សុវត្ថិ បានបង្ហើបព័ត៌មានមួយតាមរយៈទំព័រហ្វេសប៊ុកផ្លូវការណ៍របស់ខ្លួនថា នឹងបើករីហ្សត ( Resort) ធម្មជាតិមួយកន្លែងទៀត នៅលើទឹកដីខេត្ត មណ្ឌលគិរី ក្នុងពេលឆាប់ៗនេះ ដែលរីហ្សតនោះមានឈ្មោះថា Preap Sovath Resort ។

សូមបញ្ជាក់ថា គ្រួសាររបស់លោក ព្រាប សុវត្ថិ ត្រូវបានទស្សនិកជនចាប់អារម្មណ៍ថា ជាមនុស្សស្រឡាញ់ធម្មជាតិខ្លាំងណាស់ តួយ៉ាងដូចជាភោជនីយដ្ឋាន និង ផ្ទះរបស់លោក សុទ្ធតែលម្អទៅដោយដើមរុក្ខជាតិ ដែលមើលទៅស្រស់បំព្រង មិនចាញ់តំបន់ព្រៃធម្មជាតិប៉ុន្មានឡើយ ៕