ភ្នំពេញ៖ ក្រោយពីរថយន្តទំនើបម៉ាក Lexus 570 និងដាក់ផ្លាកលេខពិសេសផ្ទាល់ខ្លួននោះ ពិធីការិនីស៊ឹម សូលីកា បានទិញរថយន្តទំនើប Jeep ប្រភេទ Off Road ពណ៌ក្រហមជាកាដូឱ្យកូនស្រីវ័យក្រមុំរបស់នាងមួយគ្រឿងផងដែរ។

ក្រោយពីរៀបការរួច ពិធីការិនីស៊ឹម សូលីកា និងលោកអេង ឬទ្ធី កាន់តែមានជីវភាពរុងរឿង និងមានសុភមង្គលទ្វេដង។ តែយ៉ាងណា ស៊ឹម សូលីកា ដែលនៅតែរាប់អានអតីតស្វាមី និងភរិយាក្រោយរបស់អតីតស្វាមីនាងដូចបងប្អូនដែរ។

ថ្មីៗនេះ ពិធីការិនីស៊ឹម សូលីកា បានបង្ហោះរូបថតលើគណនីហ្វេសប៊ុកផ្លូវការរបស់អ្នកនាង បង្ហាញពីរថយន្តJeep ប្រភេទ Off Road ពណ៌ក្រហមឆ្អិនឆ្អៅ ដែលតាមដឹងរថយន្តនោះមានតម្លៃច្រើនម៉ឺនដុល្លារអាមេរិក ស្របពេលបុគ្គលក្នុងរង្វង់សិល្បៈជាច្រើនកំពុងត្អួញត្អែលពីការបាត់បង់ប្រាក់ចំនូលព្រោះបញ្ហាកូវីដ-១៩នោះ៕