រាជធានី​ភ្នំពេញ ៖ យោង​តាម​ប្រភព​ពី​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​លោក​ឧកញ៉ា ឌួ​ង ឆាយ កាលពី​វេលា​ម៉ោង​០៦​និង​៤៣​នាទី​យប់ ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២០ ដែល​បាន​បង្ហោះ​រូបភាព​ក្មេង​ស្រី សុជាតា ដែល​រង​គ្រោះ​ដោយសារ​ការ​ឆូត​មុខ និង​ដងខ្លួន ដោយ​លោក​ឧកញ៉ា និង​ភរិយា ព្រមទាំង​កូន​បាន​នាំ​ក្មេង​ស្រី​រូប​នេះ​ដើម្បី​ជា​ការ​លំហែ​អារម្មណ៍​ចៀសវាង​មានការ​ធុញថប់ និង​ប៉ះពាល់​សតិអារម្មណ៍​របស់​ក្មេង ។

តាម​ប្រភព​លោក​ឧកញ៉ា ឌួ​ង ឆាយ បាន​បង្ហោះ​រូប និង​សំ​ណេ​រថា ៖«​ថ្ងៃនេះ​ឆ្លៀតពេល​ពី​ការងារ​បាន​ទិញ​តុក្កតា និង​ជូន​ថវិកា​បន្តិចបន្តួច​អោយ​ក្មួយ សុជាតា និង​សួរសុខទុក្ខ​អំពី​ស្ថានភាព​ជំងឺ​មុខរបួស​របស់​ក្មួយ និង​ញាំ​តែ​ទឹកដោះគោ​គុ​ជ​អោយ​ក្មួយ​ស្រី​បាន​ចេញពីផ្ទះ​ខ្លះ​ដើម្បី​អោយ​ក្មួយ​មាន​ភាពរឹងមាំ និង​ក្លាហាន​ហ៊ាន​ចេញ​មក​ក្រៅ​ផ្ទះ​ជួប​គេឯង ពីព្រោះ​ខ្ញុំ​បារម្ភ​អំពី​សុខភាព​ផ្លូវចិត្ត និង​សតិអារម្មណ៍​របស់​ក្មួយ​ស្រី​។ ពូ​មីង​គ្មាន​អ្វី​ក្រៅពី​អាណិត និង​លើកទឹកចិត្ត​បួងសួង​បន់ស្រន់​អោយ​ក្មួយ​ស្រី​បានជា​សះស្បើយ​ដូច​ដើម » ។

គួរ​រម្លឹក​ផង​ដែរ​ថា លោក​ឧកញ៉ា ឌួ​ង ឆាយ និង ភរិយា ក៏​ធ្លាប់​បាន​ចុះ​ទៅ​សួរសុខទុក្ខ​ដោយ​ផ្ទាល់​ជាមួយនឹង​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ និង​បាន​សន្យា​ថា ជួយ​ក្មួយ​ស្រី សុជាតា ដោយ​នាំ​ទៅ​ព្យាបាល​មុខ​នៅ​ប្រទេស​ថៃ ឬ​កូរ៉េ ឲ្យ​បានជា​សះស្បើយ​នៅ​ពេល​ដែល​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ បាន​ធូរស្រាល ៕