ភ្នំពេញ៖ ផ្សារម៉ាក្រូនឹងធ្វើការផ្លាស់ប្ដូរក្នុងការអាប់ប្រាក់ត្រលប់ទៅកាន់អតិថិជនវិញ ចំពោះក្រដាសប្រាក់១ដុល្លារ, ២ដុល្លារ និង៥ដុល្លារ មកជាប្រាក់រៀល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ផ្សារម៉ាក្រូ ដល់អតិថិជនរបស់ខ្លួនកាលពីថ្មីៗនេះ។

សូមជម្រាបថា ផ្សារម៉ាក្រូ ដែលជាមជ្ឈមណ្ឌលចែកចាយផលិតផលបោះដុំនិងលក់រាយធំបំផុតដែលបានឈានជើងចូលកម្ពុជាតាំងពីឆ្នាំ២០១៧ មកម្ល៉េះ ។
ដោយឡែកអ្នកខាងផ្សារ ក៏បានបញ្ជាក់ផងដែរថា ផ្សារនៅតែទទួលយកប្រាក់ដុល្លារ ចំពោះក្រដាសប្រាក់១ដុល្លារ, ២ដុល្លារ និង៥ដុល្លារនេះ ជាធម្មតារហូតមានការជូនដំណឹងសារជាថ្មី៕