ខេត្តពោធិ៍សាត់៖ បុរសផឹកស្រាស្រវឹង រួចបានដើរទៅលើស្ពានដែក លោតចុះទៅក្នុងទឹកបាត់ កាលពី៣ថ្ងៃមុននោះ សាកសពជនរងគ្រោះត្រូវបានគេប្រទះឃើញអណ្តែតឡើងហើយ កាលពីរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ នៅចំណុចក្រោមស្ពានដែក ស្ថិតក្នុងភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ។
សាកសពជនរងគ្រោះ ឈ្មោះ អ៊ុន វុទ្ធី ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ រស់នៅភូមិសង្កាត់កើតហេតុខាងលើ។

កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នៅមុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រាស្រវឹង រួចបានដើរទៅលើស្ពានដែក ក៏លោតចុះទៅក្នុងទឹក។ ភ្លាមនោះបងប្អូនកូនក្មួយរបស់គាត់ បានចេញទូកតាមរកគ្រប់សព្វទីកន្លែងដែរ តែរកពុំឃើញសោះ រហូតដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ស្រាប់តែប្រទះឃើញសពអណ្តែតក្រោមស្ពានដែកកន្លែងកើតហេតុនោះដដែល និងបានរាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ ទាញសពមកលើច្រាំងស្ទឹង។
សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕