ខេត្តតាកែវ៖ កូនជួជាតិម្នាក់បានយកពូថៅកាប់ទៅលើម្តាយបង្កើតរបស់ខ្លួន បណ្តាលឲ្យរងរបួសធ្ងន់ និងបានដាច់ខ្យល់ស្លាប់តាមផ្លូវ នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ហេតុការណ៍ដ៏សាហាវឃោរឃៅនេះ បានកើតឡើងកាលពីវេលាម៉ោងង៣និង៥០នាទី ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិព្រៃឈើទាលលើ ឃុំអង្គតាសោម ស្រុកត្រាំកក់។

ជនសង្ស័យឈ្មោះ ជន បូណាត ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។ ចំណែកជនរងគ្រោះជាម្ដាយឈ្មោះ ប៊ុត ខាន់ណារ៉េត អាយុ៥៩ឆ្នាំ រស់នៅជាមួយគ្នា។

មុនពេលកើតហេតុ ជនសង្ស័យមានជំងឺប្រចាំកាយ (សរសៃប្រសាទ) បានយកពូថៅកាប់ទៅលើម្តាយរបស់ខ្លួនមួយពូថៅចំក្បាលពីលើផ្នែកខាងឆ្វេងដាច់ប្រវែង៨សង់ទីម៉ែត្រ ជម្រៅចូលក្នុងផុងលលាដ៍ក្បាល បណ្តាលឲ្យរងរបួសធ្ងន់ និងបានដាច់ខ្យល់ស្លាប់តាមផ្លូវ នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដើម្បីយកទៅចាត់ការទៅតាមនីតិវិធីច្បាប់ ។ ចំណែកសាកសពជនរងគ្រោះ បានប្រគល់ទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕