មន្ត្រីដែលដឹងអំពីបញ្ហា បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines Inc (DAL.N) មានបំណងឲ្យបុគ្គលិកបំរើការជើងហោះហើរយ៉ាងតិច ៣.០០០ នាក់ ក្នុងចំណោមបុគ្គលិករបស់ខ្លួនប្រមាណ ២០.០០០ នាក់ ឈប់សម្រាកដោយគ្មានប្រាក់ខែរយៈពេលពី ៤ ទៅ ១២ ខែ ឬពិចារណាជម្រើសផ្សេងទៀត ដើម្បីចៀសវាងការអនុញ្ញាតិឲ្យឈប់សំរាក។ក្រុមហ៊ុនអាកាសចរណ៍ កំពុងទទួលរងនូវវិបត្តិដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រ ដោយសារតែការរីករាលដាលនៃជំងឺCOVID -១៩ ដែលបានកាត់បន្ថយតម្រូវការធ្វើដំណើរតាមអាកាសនិងបានបំផ្លាញសេដ្ឋកិច្ចសហរដ្ឋអាមេរិកនៅត្រីមាសទី ២ ។ ការធ្លាក់ចុះនេះបានធ្វើឱ្យ បុគ្គលិកការងារ ក្រុមហ៊ុនអាកាសចរណ៍រាប់ម៉ឺននាក់ ប្រឈមនឹងហានិភ័យនៅពេលក្រុមហ៊ុនអាកាសចរណ៍ព្រមានថា ការងើបឡើងវិញនៃឧស្សាហកម្មនេះអាចចំណាយពេលច្រើនឆ្នាំ។

ក្រុមហ៊ុនអាកាសចរណ៍ Delta មានមូលដ្ឋាននៅទីក្រុងអាត្លង់តា កាលពីខែមុនបានរាយការណ៍ពីការធ្លាក់ចុះ ៩១% នៃប្រាក់ចំណូលនៅត្រីមាសទី ២ ។ ក្រុមហ៊ុនអាកាសចរណ៍ Delta មានបំណងផ្អាកការងារបុគ្គលិកយ៉ាងតិច ៣.០០០ នាក់ក្នុងចំណោមអ្នកបម្រើតាមយន្តហោះប្រហែលជា ២០.០០០ នាក់របស់ខ្លួន ឲ្យឈប់សម្រាកដោយគ្មានប្រាក់ខែ រហូតដល់ ១២ ខែ។ ក្រុមហ៊ុនអាកាសចរណ៍ Delta បានប្រាប់អ្នកបើកយន្តហោះ កាលពីខែមុនថា ក្រុមហ៊ុន នឹងចៀសវាងការអនុញ្ញាតិឲ្យឈប់សំរាក ប្រសិនបើពួកគេយល់ព្រមកាត់បន្ថយប្រាក់ឈ្នួលអប្បបរមា ដែលមានការធានា។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ កាលពីខែមុនថា បុគ្គលិកជាង ១៧.០០០ នាក់ ធ្វើការនៅក្រុមហ៊ុនអាកាសចរណ៍ Delta ដែលមាននិយោជិកជាង ៩១.០០០ នាក់នៅក្នុងឆ្នាំ ២០១៩ កំពុងទទួលយកកញ្ចប់ចាកចេញដោយស្ម័គ្រចិត្ត រួមទាំងអ្នកបើកយន្តហោះជាង ៧០០ នាក់ ក្នុងចំណោមអ្នកបើកយន្តហោះ ៧.៩០០ នាក់។