ការិយាល័យសារព័ត៌មានរបស់ក្រសួងដឹកជញ្ជូននិងផ្លូវថ្នល់ នៃសាធារណរដ្ឋគីជីស្ថានបាននិយាយថា ប្រទេសគីជីស្ថានបានចាប់ផ្តើមជើងហោះហើរជាទៀងទាត់ជាមួយប្រទេសទួរគី និងអារ៉ាប់អេមីរ៉ាត់។

មន្ត្រីការិយាល័យព័ត៌មាននិយាយថា ការហោះហើរជាទៀងទាត់អន្តរជាតិនឹងត្រូវចាប់ផ្តើមឡើងវិញចាប់ពីថ្ងៃទី ៧ ខែសីហាឆ្នាំ២០២០ ស្របតាមកិច្ចព្រមព្រៀងរវាងអាជ្ញាធរអាកាសចរណ៍ ប្រទេសគីជីស្ថាន ទួរគី និងអារ៉ាប់អេមីរ៉ាត់។

ជើងហោះហើរពី ក្រុងប៊ីសឃីក (Bishkek) ទៅ Istanbul នឹងធ្វើប្រតិបត្តិការពីរដងក្នុងមួយសប្តាហ៍ ពីទីក្រុង Istanbul ទៅ Bishkek – ៤ ដងក្នុងមួយសប្តាហ៍ និងនៅលើផ្លូវហោះហើរពីក្រុង Bishkek-Antalya-Bishkek ម្តងក្នុងមួយសប្តាហ៍។ ទីក្រុងឌូបៃ – ប៊ីសឃីក – ឌូបៃ នឹងហោះហើរម្តងក្នុងមួយសប្តាហ៍។

ប្រទេសគីជីស្ថាន បានលុបចោលជើងហោះហើរអន្តរជាតិនិងក្នុងស្រុកទាំងអស់ចាប់តាំងពីការចាប់ផ្តើមនៃជម្ងឺរាតត្បាត COVID-១៩ នៅក្នុងខែមីនា និងបានបន្តការហោះហើរក្នុងស្រុកនៅថ្ងៃទី ៥ ខែមិថុនា។