រាជធានីភ្នំពេញ÷ ខណ:ពេលដែលរោងចក្រមួយចំនួន នៅភ្នំពេញ និងនៅតំបន់មួយចំនួនបានបិទទ្វា ហើយបានព្យូរការងារកម្មករជាបណ្ដោះអាសន្ន សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កូវីដ១៩ បានជំរុញអោយកូនក្មួយកម្មករដាំដុះបន្លែបង្ការបន្ថែមសម្រាប់ផ្គត់ផ្គង់គ្រួសារនិងទីផ្សារ ។

តាមរយ:ហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែនបានមានប្រសាសន៍យ៉ាងដូច្នេះថា ការងារក្នុងវិស័យឧស្សាកម្ម និងកសិកម្មបានផ្លាស់ប្តូរជីវភាពបងប្អូនប្រជាពលរដ្ឋមួយចំនួនធំនៅខេត្តស្វាយរៀង។ បច្ចុប្បន្ននេះ ថ្វីត្បិតតែការងាររោងចក្រមិនសូវមានភាពល្អប្រសើរដូចកាលពីមុនក៏ពិតមែន ប៉ុន្តែសកម្មភាពនៃការបម្រើការងារបស់បងប្អូនកម្មករកម្មការិនីនៅខេត្តស្វាយរៀងក៏ដូចជាក្រុងបាវិតទាំងមូលគឺនៅដំណើរការជាធម្មតា។

សម្ដេចបន្តថា “ស្របពេលនឹងការវាយលុកជំងឺកូវីដ១៩ ក្មួយៗកម្មករកម្មការិនីបានឆ្លៀត ឱកាសងាកមកដាំដំណាំបន្លែបង្ការផ្សេងៗជាច្រើននៅផ្ទះដើម្បីទប់ទល់ដោះស្រាយជីវភាពគ្រួសារផង និងដើម្បីចែកចាយលក់នៅលើទីផ្សារផងដែរ ដែលបានធ្វើអោយជីវភាពរស់នៅរបស់កូនក្មួយកាន់តែល្អប្រសើរ”៕
សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖