ខេត្តព្រះសីហនុ៖ ស្រ្តីមានសតិមិនល្អម្នាក់អង្គុយលើផ្លូវរថភ្លើង ពេលរថភ្លើងមកដល់ មិនខ្វល់ក្រោកចេញ បណ្ដាលឱ្យរថភ្លើងបើកបុក និងកិន បណ្ដាលឲ្យដាច់សាកសពជាច្រើនកំណាត់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ។
ជនរងគ្រោះឈ្មោះ អ៊ុង សុខ ភេទស្រី អាយុជាង៤០ឆ្នាំ ជាមនុស្សមានសតិមិនល្អ។

មុនពេលកើតហេតុ ជនរងគ្រោះបានទៅអង្គុយនៅលើផ្លូវរថភ្លើង ពេលរថភ្លើងមកដល់ មិនខ្វល់ក្រោកចេញ បណ្ដាលឱ្យរថភ្លើងបើកបុក និងកិន បណ្ដាលឲ្យដាច់សាកសពជាច្រើនកំណាត់។
ក្រោយពេលកើតហេតុ សាកសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕