រាជធានី​ភ្នំពេញ ៖ ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​លាយឡំ​ខ្យល់​កន្ត្រាក់ បាន​ធ្លាក់​មក​លើ​រាជធានី​ភ្នំពេញ​ជា​ច្រើន​ម៉ោង បណ្ដាល​ឲ្យ​ផ្លូវ​មួយ​ចំនួន​ទទួល​រង​ការ​នូវ​ការ​ជន់​លិច ដោយ​ជំនន់​ទឹកភ្លៀង កាលពី​ល្ងាច​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២០ ម្សិលមិញ​នេះ ។

មេឃ​កំពុង​ភ្លៀង​ខ្លាំង​និង​ទឹក​ជន់​លិច​នោះ​គេ បានឃើញ​លោក ឯក ឃុន​ឌឿ​ន អភិបាល​ខណ្ឌទួលគោក និង​លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ បាន​ដឹកនាំ​កម្លាំង ចុះ​ដោយ​ផ្ទាល់​ចុះ ជួយ​កាយ​សំរាម​ពី​មាត់​លូ​ភ្លាម​ៗ ដើម្បី​កុំ​ឲ្យ​ស្ទះ​ផ្លូវទឹក​ហូរ​ក្នុង​មូលដ្ឋាន ដើម្បី​ឲ្យ​ទឹក​ហូរ​ឲ្យ​បាន​លឿន និង​ជំលាស នៃ​ការ​កកស្ទះ​ចរាចរណ៍​ផង​ដែរ ។

គួរ​បញ្ជាក់​ថា អាជ្ញាធរ​មូលដ្ឋាន លោក​អភិបាលក្រុង ជា​ច្រើន​ដង​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ជួយ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ដោយសារ​តែ​ពេល​ភ្លៀង​ធ្លាក់​ម្តង​ៗ​ឃើញ​មាន​សំរាម​អណ្ដែត​ពេញ​ផ្ទៃ​ទឹក និង​ហូរ​ចូល​មាត់​លូ បង្ក​ឲ្យ​ចរន្តទឹក​ហូរ​មិន​រួច​បណ្ដាល​ឲ្យ​លិចលង់ ៕