ភ្នំពេញ៖បន្ទាប់ពីទទួលបានការគំាំទ្រលើស្នាដៃទំាង៦សៀវភៅនៅទីផ្សារនាពេលកន្លងមក លោកឧកញ៉ាគួចម៉េងលីបានបង្ហាញស្នាដៃថ្មីមួយទៀតជូនដល់ប្រជាពលរដ្ឋកម្ពុជាគឺសៀវភៅ«បណ្តុំទស្សនៈ»ដែលអាចឱ្យអ្នកអានមានការគិតកាន់តែប្រសើនាពេលបច្ចុប្បន្ននិងអនាគត។

ថ្លែងក្នុងពិធីបើកសម្ពោធសៀវភៅ«បណ្តុំទស្សនៈ»កាលពីថ្ងៃទី៧សីហាឆ្នំា២០២០នេះ លោកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនម៉េងលី ជេ.គួចមានប្រសាសន៍ថា« សៀវភៅ«បណ្តុះទស្សនៈ»ថ្មីនេះគឺបង្ហាញអំពីការអប់រំ, បង្ហាញពីជីវិត, អំពីការរកស៊ី,អំពីការរស់នៅ។ជារួមមានទំាងអស់អំពីជីវិតរបស់ខ្ញុំដែលបានឆ្លងកាត់ហើយខ្ញុំបានចងក្រងជាទស្សនៈឬផ្នត់គំនិត ដែលអាចឱ្យអ្នកអានចេះគិតកាន់តែប្រសើតាមអនុសាសន៍របស់ខ្ញុំដែលបានកត់ត្រានៅក្នុងសៀវភៅមួយនេះ»។

បើតាមលោកឧកញ៉ាគួចម៉េងលី នៅពេលកន្លងមកលោកបានបោះពុម្ពសៀវភៅដាក់លក់នៅទីផ្សារដែលជាស្នាដៃផ្ទាល់បានចំនួន៦ក្បាលស្មើប្រមាណ៥២.០០០ក្បាលហើយនៅក្នុងនោះស្នាដៃឬសៀវភៅដែលមានចំណងជើង«១០៨ចក្ខុវិស័យគួចម៉េងលី»មានការគំាំទ្រច្រើនពីសំណាក់អ្នកអាន។

លោកឧកញ៉ាលើកឡើងថា សៀវភៅទំាង៦ក្បាលដែលបានបោះពុម្ពឬបានដាក់លក់នាពេលកន្លងមកមានចំនួន៥២.០០០ក្បាល ហើយនៅក្នុងនោះសៀវភៅមួយដែលមានចំណងជើងថា«១០៨ចក្ខុវិស័យគួចម៉េងលី»លក់បានច្រើនជាងគេ។ ចំណែកសៀវភៅឈ្មោះភ្នំដងរ៉ែកល្បីជាងគេតែលក់បានតិច ប៉ុន្តែសៀវភៅមួយនេះជនបរទេសគេចង់ស្តាប់ ចង់អានច្រើន តែអត់បានយកទៅដល់ដៃគេ ដោយសារយើងអត់ទាន់មានប្រព័ន្ធណាមួយរុញឱ្យទៅដល់ដៃពួកគេ តែនៅពេលដ៏ខ្លីខាងមុខនេះនឹងទៅដល់ពួកគេ។

លោកឧកញ៉ាបន្តថា«សៀវភៅថ្មីនេះ ខ្ញុំមិនទាន់ដឹងទេថា អាចលក់បានច្រើនជាងស្នាដៃមុនៗឬយ៉ានោះទេ។សៀវភៅ ១០៨ចក្ខុវិស័យគួចម៉េងលី ១០០នាក់ដែលបានអានគេបានផ្ញើរសារមកអរគុណទំាង១០០នាក់។គេថាអានហើយគេចង់ឱ្យម៉ាក់ ប៉ាឬបងប្អូនរបស់គេអានទៀត ព្រោះវាប្តូរផ្នត់គំនិតគេ ហើយចំពោះអ្នករកស៊ីគេបានអរគុណ ធ្វើឱ្យមានការលូតលាស់ជាងមុន កែផ្នត់គំនិតនៃការរកស៊ីរបស់គេ ទំនាក់ទំនងគេជាមួយអតិថិជន យល់ដឹងពីសេវាកម្មខុសពីការបង្រៀននៅក្នុងស្រុកខ្មែរ»។

គួររម្លឹកថាសៀវភៅទំាង៦ដែលជាស្នាដៃផ្ទាល់របស់លោកឧកញ៉ា គួចម៉េងលីដែលបានបោះពុម្ពនិងដាក់លក់នៅលើទីផ្សាររួមមាន៖ទី១)- អ្នកជាមនុស្សល្អ ល្អប្រសើរ និងល្អអស្ចារ្យ,ទី២)- ទស្សនៈអាជីវកម្ម គួច ម៉េងលី,ទី៣)-ជំនួបតុកាហ្វេ រវាងដុកទ័រ ម៉េងលី និងខ្ញុំ,ទី៤)-ភ្នំដងរែក ទីពុំអាចភ្លេច ទី៥)-១០៨ ចក្ខុវិស័យ គួច ម៉េងលី,ទី៦)-គំនិតរកស៊ី គួច ម៉េងលី និងទី៧)- បណ្ដុំទស្សនៈ គួច ម៉េងលី៕

ព័ត៌មានលម្អិត​ https://www.youtube.com/watch?v=URHBpSqPjHQ