រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​មួយ តែងតាំង​លោក ឆែម សា​វុ​ធ ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ នៃ​ក្រសួងមហាផ្ទៃ ។

ការ​ត្រាស់​បង្គាប់​តែងតាំង​មុខ​តំណែង លោក ឆែម សា​វុ​ធ បាន​ធ្វើ​ឡើង​តប​តាម សេចក្តី​ទូល​ថ្វាយ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ។

ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ៖