ចាប់​ជន​ឆបោក​ទឹកប្រាក់​ជាង​១០​ម៉ឺន​ដុល្លារ រឿងលក់វត្ថុ​ស័ក្តិសិទ្ធិ​គោបា

រាជធានី​ភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ខេ​ង ម៉េ​ង​ឈាង នាយការិយាល័យ​ព្រម​ហ្ម​ទណ្ឌ​កំរិត​ស្រាល សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២០ បង្ក្រាប​ជាក់ស្តែង​ករណី​ឆបោក (​លក់​វត្ថុ​ស័ក្តិសិទ្ធិ​គោបា​) ត្រង់​ចំណុច​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ក្រាំង​ដី​វ៉ា​យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ឈ្មោះ រិ​ន សុ​ភ័ក្ត្រ ហៅ រិ​ន សា​រ៉េ​ត (​រ៉ា​) ពាក់ព័ន្ធ​ករណី ឆបោក ( លក់​វត្ថុ​ស័ក្តិសិទ្ធិ គោបា ) ដើម្បី​យក​មក​សាកសួរ នៅ​ការិយាល័យ​ជំនាញ ។

តាម​ចម្លើយ​របស់​ឈ្មោះ រិ​ន រិ​ន សុ​ភ័ក្ត្រ ហៅ រិ​ន សា​រ៉េ​ត បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆបោក​យក​ប្រាក់​ពី​ជន​រង​គ្រោះ ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ជនជាតិ​ខ្មែរ ចំនួន ១០០,០០០$ (​ដប់​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​) ប្រាកដ​មែន ។

បច្ចុប្បន្ន ជន​ជង​ស្ស័​យ​ខាងលើ ការិយាល័យ​ជំនាញ បាន​សាកសួរ និង​កសាង​សំណុំរឿង ទៅ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ។

គួរ​រម្លឹក​ដែល​ថា កាលពី​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២០ លោក វរសេនីយ៍ឯក ព្រំ សា​រឿ​ន នាយការិយាល័យ​អនុវត្ត​ដីកា បាន​ធ្វើការ​ឃាត់ខ្លួន ឈ្មោះ សៀវ សុខ​នឿ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ តាម​បណ្តឹង​របស់​ជន​រង​គ្រោះ ចំនួន​០៥​នាក់ ក្នុង​ករណី ឆបោក​ប្រាក់​ចំនួន ១៥៩,៥០០$ (​ដប់​ប្រាំ​ម៉ឺន​ប្រាំបួន​ពាន់ ប្រាំ​រយ​ដុល្លារ​អា​មេ​រិ​ក​) (​ឆបោក​លក់​សំ​រិ​ទ្ធិ​គោបា​) ក្លែងបន្លំ ។

ក្រោយ​ពី​ធ្វើការ​សាកសួរ ឈ្មោះ ស៊ីវ សុខ​នឿ​ន បាន​សារភាព​ថា ខ្លួន​រួម​ជាមួយ​បក្ខពួក​ឈ្មោះ រិ​ន សុ​ភ័ក្ត្រ ហៅ រិ​ន សា​រ៉េ​ត ពិតជា​បាន​ប្រព្រឹត្ត​ករណី ឆបោក​ប្រាក់ ពី​ជន​រង​គ្រោះ ទាំង​០៥​នាក់ ខាងលើ​ប្រាកដ​មែន ។ ក្រោយ​ពី​ការ​សួរនាំ ឈ្មោះ ស៊ីវ សុខ​នឿ​ន រួច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​បញ្ជូន​ជនសង្ស័យ​ឈ្មោះ ស៊ីវ សុខ​នឿ​ន ទៅ​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ទាប់​មក​នៅ​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២០ លោក ឡុ​ង វ​ណ្ណា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន ឈ្មោះ ស៊ីវ ស៊ី​នឿ​ន នៅ​ពន្ធនាគារ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ (​ម​១) ។

លុះដល់​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០២០ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ទទួល​ដីកា​ចាត់​ឲ្យ​ស៊ើបសួរ​ជំនួស លេខ ៤៤១ ព្រ​ទ ចុះ​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២០ របស់​លោក ស៊ លី​ន​ណា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​រក​សាវតា​ជាតិ របស់​ឈ្មោះ រិ​ន សា​រ៉េ​ត ហៅ រិ​ន សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ ៕