រាជធានីភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោកបានលើកឡើងថា ពិតជាសំណាងជីវិតមនុស្សមែន ធ្វើស្រែភ្ជួររាស់ជាច្រើនឆ្នាំលើគ្រាប់មិនទាន់ផ្ទុះ តែពេលនេះមានការភ្ញាក់ផ្អើលនិងភ័យព្រលឹងចុងសក់ហ្មង។

លោកបញ្ជាក់ថា “ពេលនេះកំលាំងជំនាញស៊ីម៉ាក់បានបញ្ចប់ការភ័យខ្លាចគ្រោះថ្នាក់ដោយសារគ្រាប់មីនិងសំណល់ជាតិផ្ទុះពីសង្គ្រាមពីដីស្រែនេះហើយ សូមបន្តខិតខំដាំដុះបង្កបង្កើនផលកសាង ជីវភាពគ្រួសារដោយសុខសាន្តតរៀងទៅ”៕