រាជធានីភ្នំពេញ៖ កាលពីថ្ងៃម្សិលមិញ មានមេឃភ្លៀងស្ទើទូទាំងប្រទេសកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញ មានភ្លៀងធ្លាក់ខ្លាំងបានបណ្ដាលឲ្យមានការជន់លិច ផ្លូវមួយចំនួនយ៉ាងណាក៏ដោយ ក៏មន្ត្រីចរាចរណ៍តាមគ្រប់គោលដៅនៅតែបន្តចុះជួយរៀបចំចរាចរណ៍ជានិច្ច ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។

បើយោងតាមការចុះផ្សាយរបស់ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញបានឲ្យដឹងថា “ដើម្បីជួយសម្រួលចរាចរណ៍ជូនបងប្អូនប្រជាលរដ្ឋ និងកាត់បន្ថយ ការកកស្ទះ ទោះជាមេឃភ្លៀងខ្លាំងយ៉ាងណាក៏ដោយ ក៏មន្ត្រីចរាចរណ៍តាមគ្រប់គោលដៅនៅតែចុះជួយរៀបចំចរាចរណ៍ជានិច្ច “៕