រាជធានីភ្នំពេញ ៖ យុវតីម្នាក់ បានបង្កាត់ភ្លើងស្នេហ៍ក្តៅរោលរាលជាមួយនឹងសង្សារ ហើយបានវេចបង្វេចពង្រត់គ្នាទៅបាត់អស់រយៈពេលច្រើនខែ មិនគិតដល់មុខមាត់ម៉ែឪ កិត្តិយសក្រុមគ្រួសារបន្តិចណាសោះឡើយ តែយ៉ាងណា ទឹកចិត្តជាម្តាយ ទោះជាកូនស្រីបានព្រឹត្តខុសបែបនេះក្តី នៅតែមានទឹកចិត្តសន្តោសប្រណី ដង្ហោយហៅកូនមាសស្ងួនវិលត្រឡប់មកផ្ទះវិញ។

យោងតាមផេក ABC Cambodia ដែលបង្ហោះកាលពី៤ម៉ោងមុន មានខ្លឹមសារថា « ( ដំណឹងប្រកាសរកកូនស្រី ) ពីបងស្រី សុខា ទាក់ទងមកវិទ្យុ ABC បាត់កូនស្រី ឈ្មោះសោម ស្រីម៉ៃ(ស) អាយុ16ឆ្នាំ ភិនភាគដូចរូបថតខាងក្រោម ។ មូលហេតុរត់ទៅតាមបុរសជាសង្សារ បាត់ទាក់ទងអត់បានតាំងពីខែ5 ទីតាំងនៅភូមិ ស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។

បើប្រិយមិត្តបានប្រទះឃើញ សូមទាក់ទងមកកាន់វិទ្យុ ABC តាមលេខ ៖ 012 23 10 10 / 060 23 10 10 / 070 23 10 10 »៕