រាជធានីភ្នំពេញ៖ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយអាវុធហត្ថខេត្តក្រចេះ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ បានចុះ បង្រ្កាបទូកដឹកឈើ៣គ្រឿង (ធំ១គ្រឿង កូនទូកចំនួន២គ្រឿង) គ្មានច្បាប់អនុញ្ញាតដែលក្រុមឈ្មួញបម្រុងយកទៅលក់បន្ត តែអស់លាក់។

ការបង្ក្រាបនេះធ្វើឡើងនៅក្នុងទន្លេមេគង្គ ស្ថិតនៅចំណុចភូមិឬស្សីចារ ឃុំថ្មក្រែ ស្រុកចិត្តបុរី ខេត្តក្រចេះ។
ក្នុងប្រតិបត្តការបង្រ្កាបនេះ មានកម្លាំងសហការរួមមាន៖ អាវុធហត្ថលើផ្ទៃប្រទេស កម្លាំងអាវុធហត្ថខេត្ត កម្លាំងអាវុធហត្ថស្រុកចិត្របុរី កម្លាំងអាវុធហត្ថស្រុកសំបូរ និងកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ។

លោក ម៉ី វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែបានឲ្យដឹងថា ឈើទាំងនេះជាឈើប្រភេទលេខ១សុក្រំ តែមិនទាន់ដឹងចំនួនម៉ែត្រគូបនោះទេ ព្រោះកម្លាំងធ្វើការលើកឡើង និងដឹកជញ្ជូនយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ ដើម្បីធ្វើការវាស់វែង ចាត់ការតាមច្បាប់រដ្ឋបាលព្រៃឈើ៕