បរទេស៖ ជនជាតិវៀតណាមចំនួន១៥នាក់ ក្នុងចំណោម២១៩នាក់ ដែលបានធ្វើមាតុភូមិនិវត្តន៍មកពីប្រទេសហ្គីណេអេក្វាទ័រ កាលពីសប្តាហ៍មុនត្រូវបានរកឃើញថាមានផ្ទុកជំងឺគ្រុនចាញ់។

អ្នកជំងឺត្រូវបានរកឃើញថាបានឆ្លងប៉ារ៉ាស៊ីត Plasmodium falciparum ដែលអាចចម្លងជំងឺគ្រុនចាញ់​ តាមរយៈការខាំរបស់សត្វមូស Anopheles ដែលកំពុងយកមនុស្សមកធ្វើជាចំណីរបស់វា។

វេជ្ជបណ្ឌិត Tran Van Giang នាយកដ្ឋាននៃវីរុសប៉ារ៉ាសិត និងអេដស៍ នៅមន្ទីរពេទ្យជាតិត្រូពិកក្នុងទីក្រុងហាណូយ បាននិយាយថា អ្នកជម្ងឺគ្រុនចាញ់៦នាក់ ក្នុង១៥នាក់នោះក៏ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមាន Covid-19 ដែរ។

លោក Tran Van Giang បានពន្យល់ថា អ្នកជំងឺដែលឆ្លងជំងឺទាំងពីរនេះដំណាលគ្នា នឹងទទួលរងការខូចខាតសរីរាង្គច្រើនជាងធម្មតាដែលធ្វើឱ្យស្មុគស្មាញដល់ដំណើរការព្យាបាល។ ហើយមន្ទីរពេទ្យមានវិធានការក្នុងការព្យាបាលជំងឺគ្រុនចាញ់ ដោយទទួលបានការវិលត្រឡប់នៃទ្វីបអាហ្វ្រិកដែលឆ្លងជំងឺជាច្រើន។

គួរជម្រាបថា រហូតមកដល់ពេលនេះប្រទេសវៀតណាម បានកត់ត្រាការឆ្លងជំងឺ Covid-19 ចំនួន៧១៧ករណី ក្នុងនោះមានការជាសះស្បើយចំនួន៣៨១ករណី និងករណីសកម្ម៣២៧ករណី។ អ្នកជំងឺចំនួន១០នាក់ ដែលភាគច្រើនជាមនុស្សចាស់ជរា និងទទួលរងនូវជំងឺដែលមានមុនបានស្លាប់កាលពីសប្តាហ៍មុន រួមទាំងព្រឹកថ្ងៃព្រហស្បតិ៍ ផងដែរ ៕