ខេត្តស្វាយរៀង៖ ស្ត្រីមានសតិមិនគ្រប់ម្នាក់ ត្រូវអ្នកភូមិប្រទះឃើញស្លាប់អណ្ដែតក្នុងទឹកត្រពាំង បង្កការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិស្រម៉ ឃុំស្វាយរំពារ ស្រុកស្វាយទាប។

ស្ត្រីរងគ្រោះឈ្មោះភិល ស្រីអាំ អាយុ២១ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិឃុំកើតហេតុ។
ឪពុកម្តាយសពបានឱ្យដឹងថា កូនស្រីពួកគាត់មានជំងឺវិកលចរិត ពួកគាត់បានយកទៅព្យាបាលនៅមន្ទីរពេទ្យដែរ ក្រោយពីបាត់យូរពេក ពួកគាត់ក៏ដើររក ស្រាប់តែឮអ្នកភូមិប្រាប់ថា កូនពួកគាត់ ស្លាប់អណ្ដែតក្នុងទឹកត្រពាំងហើយ ពួកគាត់ក៏រត់ទៅមើល ឃើញកូនស្លាប់អណ្ដែតក្នុងទឹកត្រពាំង ពិតមែន និងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗដើម្បីឱ្យចុះមកពិនិត្យសព។

ក្រោយចុះពិនិត្យ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកត្រពាំងប្រាកដមែនដោយមិនឃើញមានស្លាកស្នាមអ្វីដែលសម្គាល់ថាជារឿងឃាតកម្មនោះទេ និងបានប្រគល់ឱ្យម្ដាយឪពុក យកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ សុភាព១