បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមអ៊ែរឡាញ ដែលប្រាក់ចំណូលរបស់ពួកគេបានធ្លាក់ចុះដោយសារតែវិបត្តិ Covid-19 គ្រោងនឹងកាត់បន្ថយប្រាក់ខែរបស់អាកាសយានិក និងអ្នកបម្រើតាមយន្តហោះប្រហែលពាក់កណ្តាល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០។

ក្រុមហ៊ុនអាកាសចរណ៍បានឲ្យដឹងក្នុងឯកសារមុនកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់ខ្លួនដែលគ្រោងធ្វើនៅថ្ងៃទី១០ ខែសីហាថា ប្រាក់បៀវត្សរ៍របស់អាកាសយានិក នឹងត្រូវកាត់ជាមធ្យម៧៧ លានដុង (៣,៣១៥ដុល្លារ) និងអ្នកបម្រើតាមយន្តហោះដល់១៣,៨ លានដុង។

នៅក្នុងក្រុមហ៊ុនរបស់យើងមានអាកាសយានិកសរុបទាំងអស់៩៤៥នាក់ ក្នុងនោះ ១៣០នាក់ ជាជនបរទេស។ ការកាត់បន្ថយប្រាក់ខែគឺ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការកាត់បន្ថយចំណាយ ខណៈពេលដែលជំងឺរាតត្បាតបានកាត់បន្ថយតម្រូវការធ្វើដំណើរ។

គេបានរំពឹងថា ការខាតបង់នៅឆ្នាំនេះមានប្រហែល១៥,២ ពាន់ពាន់លានដុង (៦៥៤,៤ លានដុល្លារ) លើប្រាក់ចំណូលដែលមានតែ៥៥,៧ ពាន់ពាន់លានដុង។ ដោយបានរាយការណ៍ពីការខាតបង់ចំនួន ៦,៦៤ ពាន់ពាន់លានដុងសម្រាប់ឆមាសទីមួយ។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍ក៏បានស្នើសុំដល់រដ្ឋាភិបាលសម្រាប់ថវិកាសង្គ្រោះបន្ទាន់ចំនួន១២លានដុង (៥២០លានដុល្លារ) ដោយអះអាងថា វានឹងស្ថិតក្នុងស្ថានភាពលំបាកខ្លាំងនៅចុងខែសីហានេះ ៕