ខេត្តតាកែវ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីយកកាំបិតបុ័ងតោមកគំរាម ប៉ុនប៉ងរំលោភសេពសន្ថវ:កូនចុង។

ការឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ នៅស្រុកសំរោង ។
ជនសង្ស័យឈ្មោះ ល ធឿន ភេទប្រុស អាយុ៣៣ឆ្នាំ ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ស.ស.រ អាយុ១៥ឆ្នាំ រស់នៅផ្ទះជាមួយគ្នា។

មុនពេលកើតហេតុ ខណ:ក្មេងស្រីរងគ្រោះនៅផ្ទះតែម្នាក់ឯង ជនសង្ស័យធ្វើសកម្មភាពយកកាំបិតបុ័ងតោមកគំរាមប៉ុនប៉ងរំលោភសេពសន្ថវ: តែមិនបានសម្រេច។
ជនសង្ស័យ ត្រូវកម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ សុភាព១