សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី បានធ្លាក់ចុះនៅក្នុងត្រីមាសទី ២ ជាលើកដំបូង ក្នុងរយៈពេលជាងពីរទស្សវត្សមកនេះ ខណះដែលសេដ្ឋកិច្ចត្រូវបានញាំញី ដោយសារ មេរោគកូរ៉ូណា ហើយមានការព្រមានថា សេដ្ឋកិច្ចស្ទុះងើបឡើងវិញរបស់ប្រទេសនេះ អាចស្ថិតក្នុងកំរិតខ្សោយបំផុតក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍។

ទីភ្នាក់ងារស្ថិតិបាននិយាយថាទិន្នផលនៅក្នុងប្រទេសមានសេដ្ឋកិច្ចដ៏ធំបំផុតក្នុងតំបន់មួយនេះ បានធ្លាក់ចុះ ៥.៣ ភាគរយ ចាប់ពីខែមេសា ដល់ខែមិថុនា ដែលបានកត់សម្គាល់ពី ការធ្លាក់ចុះដំបូងបង្អស់ របស់ប្រទេសឥណ្ឌូនេស៊ី ចាប់តាំងពីត្រីមាសទីមួយនៃឆ្នាំ ១៩៩៩ ក្នុងកំឡុងពេលមានវិបត្តិហិរញ្ញវត្ថុនៅអាស៊ី និងជាការធ្លាក់ចុះសេដ្ឋកិច្ចលើកដំបូងរបស់ប្រទេសនេះ ចាប់តាំងពីពេលនោះមក។

ក្រុមហ៊ុនស្រាវជ្រាវ Capital Capital បាននិយាយថា សកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានធ្លាក់ចុះនៅក្នុងត្រីមាសទី ២។ របាយការណ៍ បានបន្ថែមទៀតថា ការបរាជ័យក្នុងការទប់ស្កាត់មេរោគដោយប្រសិទ្ធភាព និងការគាំទ្រគោលនយោបាយ មិនគ្រប់គ្រាន់ ធ្វើឲ្យសេដ្ឋកិច្ចអាចងើបឡើងវិញយឺតបំផុតនៅក្នុងចំណោមបណ្តាប្រទេស ក្នុងតំបន់ ។

រដ្ឋាភិបាលនៅជុំវិញពិភពលោក កំពុងទប់ទល់នឹងជំងឺដ៏សាហាវនេះ ដែលបានបង្ខំឱ្យរដ្ឋាភិបាលបិទទ្វារសេដ្ឋកិច្ចពិភពលោកនៅត្រីមាសទី ២ ។ កាលពីខែមុនធនាគារកណ្តាល ប្រទេសឥណ្ឌូនេស៊ី បានកាត់បន្ថយអត្រាការប្រាក់ជាលើកទីបួននៅឆ្នាំនេះ ក្នុងគោលបំណងជំរុញសេដ្ឋកិច្ចដែលកំពុងជួបការលំបាក។