បរទេស៖ ថ្មីៗនេះមានឧប្បត្តិហេតុមួយដែលសត្វឆ្កែពូជ Pitbull ១ក្បាល បានលបលួចវាយប្រហារស្ត្រីម្នាក់នៅ Melaka ប្រទេសម៉ាឡេស៊ី នៅពេលនាងដើរទៅផ្ទះ។ ឥឡូវនេះស្ត្រីរូបនោះកំពុងប្រឈមមុខ នឹងការរងរបួសដៃធ្ងន់ដែលគ្រូពេទ្យប្រាប់ថាដៃរបស់នាង នឹងអាចត្រូវពិការនាពេលអនាគតទៀតផង។

ស្រ្ដីដែលជាជនរងគ្រោះបានធ្វើការដាក់ពាក្យបណ្ដឹងទៅម្ចាស់ឆ្កែ ដោយត្រូវបានចោទប្រកាន់ក្រោមមាត្រា២៨៩នៃក្រមព្រហ្មទណ្ឌម៉ាឡេស៊ី ដែលក្នុងនោះពួកគេអាចនឹងជាប់ពន្ធនាគាររយៈពេល៦ខែ ឬក៏ត្រូវពិន័យជាប្រាក់មិនលើសពី២ ០០០រូពី ឡើយ ឬត្រូវពិន័យទាំងពីរតែម្ដងសម្រាប់ការធ្វេសប្រហែសលើសត្វឆ្កែនេះ។

ចាប់តាំងពីពេលនោះមក Pitbull ត្រូវបាននាំទៅមន្ទីរឃុំឃាំងនៃនាយកដ្ឋានសេវាកម្មពេទ្យសត្វរដ្ឋ Melaka (DVS) ជាកន្លែងដែលវាកំពុងត្រូវបានធ្វើតេស្តរកជំងឺឆ្កែឆ្កួត និងរង់ចាំជោគវាសនារបស់វាដូចដែលបានបង្ហាញដោយសមាគមសត្វម៉ាឡេស៊ី។ ប៉ុន្តែមានសំនួរមួយដែលនៅតែមានមនុស្សគ្រប់គ្នាបានចោទសួរនោះ តើឆ្កែនេះនៅតែអាចសង្គ្រោះបានទេ ឬក៏វាត្រូវជាប់នៅក្នុងមន្ទីរឃុំឃាំងនោះជារៀងរហូត?

ជាមួយគ្នានេះដែរ សមាគមសត្វម៉ាឡេស៊ីបាននិយាយថា“ វាត្រូវបានគេទទួលស្គាល់ថា Pitbull គឺសាហាវណាស់។ សហគមន៍ស្រឡាញ់សត្វរបស់ប្រទេសម៉ាឡេស៊ី ទាំងមូលកំពុងរង់ចាំជោគវាសនារបស់សត្វឆ្កែនេះតើវានឹងត្រូវបានគេកែលម្អ ឬយកទៅធ្វើជាឆ្កែយាមដែរឬទេ? អ្នកដែលចាប់អារម្មណ៍ក្នុងការទទួលខុសត្រូវលើ Pitbull នេះអាចទាក់ទងនិងធ្វើការស្នើសុំជាមួយ DVS សម្រាប់ការពិចារណា។

ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះគឺប្រជាជនម៉ាឡេស៊ី គ្រប់ស្រទាប់វណ្ណៈកំពុងតែប្រមូលផ្តុំគ្នានៅពីក្រោយឆ្កែដោយនិយាយថា ឆ្កែមិនគួរត្រូវបានកាត់ទោសប្រហារជីវិតចំពោះអ្វីមួយដែលមិនមែនជាកំហុសរបស់ខ្លួនឡើយ គ្នាមិនមានកំហុសទេអាណិតវា ទុកឱ្យវាក្លាយជាឆ្កែប៉ូលីសហើយឱ្យគាត់ចាប់មនុស្សអាក្រក់ទៅបានហើយ ៕
ប្រភព៖ worldofbuzz