រាជធានី​ភ្នំពេញ ៖ ស្ថានភាព​ជំងឺ​គ្រុន​ឈី​ក នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​មិន​ទាន់​ថមថយ​នៅឡើយ​ទេ គ្រា​ដែល​ចំនួន​កើត​ដល់ ១,៧០០ ករណី​សង្ស័យ​ហើយ ដែល​កើត​មាន​ឡើង​ក្នុង​ខេត្ត​ចំនួន​១៥ ។

លោក​ជំទាវ ឱ វណ្ណ​ឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹង​ថា មជ្ឈមណ្ឌល​កំចាត់​ជំងឺគ្រុនចាញ់ បាណក​សាស្ត្រ និង​ប៉ារ៉ាស៊ីត​សាស្ត្រ បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​តាមដាន​របស់​មជ្ឈមណ្ឌល​ករណី​សង្ស័យ​ជំងឺ​គ្រុន ឈី​កបាន​កើន​ពី​១០២០​ករណី​សង្ស័យ ទៅ​ដល់​១៧០០​ករណី​សង្ស័យ ។ ខេត្ត​ចំនួន​បី​បន្ថែម​ទៀត ត្រូវ​បាន​រក​ឃើញ​ជំងឺ​គ្រុន​ឈី​ក​នេះ គឺ​ខេត្តកណ្តាល កំពង់ធំ និង​បាត់ដំបង​។ បើ​តាម​អ្នកនាំពាក្យ ខេត្ត​ចំនួន​៧ ដូច​ជា​ខេត្ត​បន្ទាយ​មាន ជ័យ សៀមរាប ឧត្តរមានជ័យ ព្រះ​វិហារ ស្ទឹង​ត្រែង ព្រះ​សីហ​នុ បាត់ដំបង ត្រូវ​បាន​តេស្ត​រក​ឃើញ​ជំងឺ​គ្រុន​ឈី​ក​ច្រើន​ជាងគេ គឺ​រហូត​ដល់ ៧២,៤២​ភាគរយ ។

លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​បន្ត​ថា ចំនួន​ករណី​សង្ស័យ​ជំងឺ​គ្រុន​ឈី​ក និង​អ្នកជំងឺ​ស្ទើរ​៨០​ភាគរយ​ហើយ បានជា​សះស្បើយ​ពី​ជំងឺ និង​បាន​វិល​ត្រលប់​ទៅ​កាន់​លំនៅ​ដ្ឋា​ន​រៀង​ៗ​ខ្លួន​វិញ ឯ​អ្នក ដែល​ទើប​រក​ឃើញ​ជំងឺ​ថ្មី កំពុង​សំរាក​ព្យាបាល ។

លោក​ជំទាវ​អ្នកនាំពាក្យ បន្ថែម​ថា ខេត្តសៀមរាប​ជា​ខេត្ត​ដែល​មានការ​កើនឡើង​ករណី​សង្ស័យ​ច្រើន ជាងគេ គឺ​កើន​ពី​៤៦០ ទៅ​៦៧៤​ករណី ខេត្តកំពង់ចាម ពី​១៤៦ ទៅ​១៦៤​ករណី សង្ស័យ ខេត្តកណ្តាល​កើន​ពី​១៤៦ ទៅ​២២៦​ករណី ខេត្តបន្ទាយមានជ័យ ពី​២១១ ទៅ​២២៦​ករណី​សង្ស័យ និង​ខេត្ត​ដទៃ​ទៀត មាន​ចំនួន​តិចតួច ។

យ៉ាងណា អ្នកនាំពាក្យ​ក្រសួងសុខាភិបាល អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ បន្ត​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ៕