ខេត្ត​ត្បូងឃ្មុំ ៖ នា​រសៀល​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២០ នេះ​មាន​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​នៅ​លើ​ផ្លូវជាតិ​លេខ​៧ ត្រង់​ចំណុច​ភូមិ​ទួល​អង្គ្រង ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដែល​បណ្តាល​មក​ពី​រថយន្ត​ធុន​ធំ​១​គ្រឿង​ដាច់​ហ្វ្រាំង​បាន​រ៉េ​ចង្កូត​ទៅ​បុក​រះ​រថយន្ត​ធុន​តូច​ចំនួន​០៥​គ្រឿង និង​ម៉ូតូ​ចំនួន​០២​គ្រឿង​ដែល​ចត​នៅ​តាម​ច​ញ្ចើ​ម​ផ្លូវ​បណ្តាល​ឲ្យ​ខូចខាត​យ៉ាងដំណំ ប៉ុន្តែ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ទេ ។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​ត្រូវ​បាន​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក ៕