វៀតណាម ៖ បើ​តាម​រាយការណ៍​ពី​ក្រសួងសុខាភិបាល​វៀតណាម​អោយ​ដឹង​ថា ត្រឹម​ថ្ងៃ​ពុធ​ទី​០៥ សីហា​នេះ អ្នក​ឆ្លង COVID-19 សរុប​កើន​ដល់ ៦៧២​ករណី​ហើយ និង​ស្លាប់​ចំនួន ៨​នាក់ ខណៈ​ដែល​រដ្ឋធានី​ហាណូយ បាន​និយាយ​ថា ខ្លួន​កំពុង​ខ្វះខាត​ឧបករណ៍​ធ្វើតេស្ត​រហ័ស ដែល​ត្រូវការ​បន្ត​ការ​ត្រួតពិនិត្យ​ទ្រង់ទ្រាយ​ធំ​សម្រាប់ ដើម្បី​ទប់ស្កាត់​ការ​ផ្ទុះ​ឡើង​ថ្មី​នេះ ។

ការ​ធ្វើតេស្ត និង​ការ​ដាក់​នៅ​ដាច់​ដោយឡែក បាន​ជួយ​ប្រទេស​វៀតណាម ទប់ស្កាត់​ការ​ផ្ទុះ​ឡើង នៃ​រលក​ថ្មី​នេះ ប៉ុន្តែ​ប្រទេស​នេះ កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ចម្លង​ក្នុង​សហគមន៍ ដែល​បាន​ឆ្លង​ដល់​មនុស្ស​ជាង​២២០​នាក់ ចាប់តាំងពី​ថ្ងៃ​ទី​២៥ ខែកក្កដា ដែល​ភាគច្រើន​នៅ​ទីក្រុង​ដា​ណា​ង ប៉ុន្តែ​ជំងឺ​នេះ​បាន​រាលដាល​ដល់ទី​ក្រុង​និង​ខេត្ត​ចំនួន​៨​ផ្សេង​ទៀត ។

ក្រសួងសុខាភិបាល បាន​និយាយ​ថា​ភាគច្រើន នៃ​ករណី​ថ្មី គឺ​ទាក់ទង​ទៅ​នឹង​ដា​ណា​ង រហូត​មក​ដល់​ពេល​នេះ​មាន​មនុស្ស​ជាង ១៣៣.០០០ នាក់ ដែល​កំពុង​ស្ថិត​ក្នុង​ការ​ដាច់​ពី​គ្នា ដែល​ប្រហែល​៨០% នៃ​អ្នក​ទាំងនោះ គឺ​នៅ​ក្នុងផ្ទះ​របស់​ខ្លួន ។

អាជ្ញាធរ បាន​និយាយ​ថា មនុស្ស​ជាង ៨៨.០០០​នាក់ បាន​វិល​ត្រឡប់​ពី​ដា​ណា​ង ចូល​មក​ទីក្រុង​ហាណូយ ចាប់តាំងពី​ថ្ងៃ​ទី​៨ ខែកក្កដា ប៉ុន្តែ​មាន​តែ ៧០,៦៨៩​នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​ធ្វើតេស្ត ដោយ​រក​ឃើញ​មាន​ករណី វិជ្ជមាន ចំនួន​២​នាក់ ផង​ដែរ ។

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ បានអោយ​ដឹង​ថា ករណី​ឆ្លង​កើនឡើង​នេះ គឺ​ដោយសារ​តែ​កង្វះ​ឧបករណ៍​ធ្វើតេស្ត​រហ័ស ដែល​ត្រូវ​ប្រើ​ដើម្បី​តាមដាន​ប្រជាជន​រាប់​ពាន់​នាក់ ក្នុង​ពេល​តែ​មួយ ៕