តួលេខស្ថិតិដែលចេញផ្សាយ ដោយការិយាល័យស្ថិតិសហភាពអឺរុប បានបង្ហាញថា ការនាំចូលរថយន្តអគ្គិសនីនិងកូនកាត់ (hybrid) អគ្គិសនីរបស់សហភាពអឺរ៉ុប (EU) កើនឡើងទ្វេរដងនៅចន្លោះឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ ។

ស្ថិតតិសហភាពអឺរ៉ុប បាននិយាយថា ការនាំចូលច្រើនជាងទ្វេដងចន្លោះឆ្នាំ ២០១៧ និង ២០១៨ (១០៤ ភាគរយ) ។ ការនាំចូលបានកើនឡើងតម្លៃពី ១,៨ ពាន់លានអឺរ៉ូ ពីខែមករាដល់ខែមេសាឆ្នាំ ២០១៩ រហូតដល់ ៣,១ ពាន់លានអឺរ៉ូ ពីខែមករាដល់ខែមេសាឆ្នាំ ២០២០ ។ បន្ទាប់ពីការរាតត្បាតមេរោគរាលដាលដល់សហភាពអឺរ៉ុប ការនាំចូលក្នុងខែមេសាឆ្នាំ ២០២០ បានកើនឡើងតិចតួចបើប្រៀបធៀបនឹងខែមេសាឆ្នាំ ២០១៩។

ការិយាល័យស្ថិតិបាននិយាយថា ប្លុកនេះបាននាំចេញមានតម្លៃចំនួន ៨,២ ពាន់លានអឺរ៉ូ និងនាំចូលមានតម្លៃ ៧,១ ពាន់លានអឺរ៉ូក្នុងឆ្នាំ ២០១៩ នៃរថយន្តអគ្គិសនី និងរថយន្តកូនកាត់អគ្គិសនីដែលដែលធ្វើឱ្យមានកំណើនពាណិជ្ជកម្មចំនួន ១,១ ពាន់លានអឺរ៉ូ។ ការនាំចេញរថយន្តអគ្គិសនីនិងរថយន្តកូនកាត់ បានកើនឡើង ដល់ ២,៩ ពាន់លានអឺរ៉ូក្នុងខែមករា-មេសា ២០២០ ពី ២,៥ ពាន់លានអឺរ៉ូក្នុងខែមករា-មេសា ឆ្នាំ២០១៩ ។

ស្ថិតិសហភាពអឺរ៉ុប បាននិយាយថាខែមេសាឆ្នាំ ២០២០ គឺជាករណីលើកលែងមួយខណៈដែលការនាំចេញបានធ្លាក់ចុះមកនៅត្រឹម ០,៣ ពាន់លានអឺរ៉ូ គឺធ្លាក់ចុះពី ០,៨ ពាន់លានអឺរ៉ូក្នុងខែមេសាឆ្នាំ ២០១៩ ដែលភាគច្រើនអាចបណ្តាលមកពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីត-19។