អ្នកនាំពាក្យក្រុមហ៊ុនបានប្រាប់ព័ត៌មានស៊ីនហួរ នៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះថា ក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ង់ BMW នៅតែមានទំនុកចិត្តយ៉ាងពេញលេញចំពោះទស្សនវិស័យពាណិជ្ជកម្មរយៈពេលមធ្យម និងរយៈពេលវែងចំពោះប្រទេសចិន។

អ្នកនាំពាក្យរូបនេះបាននិយាយថា យើងឈរជើងយ៉ាងរឹងមាំលើយុទ្ធសាស្ត្រ រយៈពេលវែងរបស់ក្រុមហ៊ុន BMW នៅក្នុងប្រទេសចិន ហើយយើងប្តេជ្ញាចំពោះការវិនិយោគទ្រង់ទ្រាយធំ របស់យើងនឹងបន្តណែនាំផលិតផល និងបច្ចេកវិទ្យាថ្មីៗទៅក្នុងទីផ្សារតែមួយធំបំផុតរបស់ BMW ជាពិសេសលើការចល័តអេឡិចត្រូនិក និងឌីជីថល។

អ្នកនាំពាក្យបានបន្តថា ក្រុមហ៊ុនរថយន្ត BMW ការផលិតធ្វើទៅតាម ទីផ្សារ។ ដោយសារប្រទេសចិនគឺជាទីផ្សារធំបំផុតរបស់ BMW ក្រុមហ៊ុននេះបានបង្កើតរោងចក្រចំនួនពីរសម្រាប់ ផលិតកម្មយានយន្ត និងមួយសម្រាប់យានយន្តប្រើថាមពល។

លោកបាននិយាយថា យើងបានប្រកាសការវិនិយោគធំៗ មួយចំនួនលើសមត្ថភាពរោងចក្របន្ថែម។ ដូច្នេះតាមទស្សនៈរបស់ប្រទេសចិន យើងនឹងឃើញមាន ឥទ្ធិពល កាន់តែខ្លាំងទៅលើខ្សែសង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់ក្នុងស្រុក ហើយយើងគ្មានផែនការណាមួយ ដែលនឹងធ្វើមានផលប៉ះពាល់អវិជ្ជមាននៅទីនោះឡើយ ។

សញ្ញានៃការងើបឡើងវិញនៃពាណិជ្ជកម្មត្រូវបានគេ មើលឃើញនៅក្នុងប្រទេសចិនចាប់តាំងពីខែមីនាមក។ ម៉្យាងទៀត នេះគឺដោយសារតែទីផ្សារកំពុងងើបឡើងវិញខណៈវិធានការសេដ្ឋកិច្ចគោលដៅត្រូវបានរដ្ឋាភិបាលប្រកាសដកការរឹតត្បឹតជាបន្តបន្ទាប់។

ម៉្យាងវិញទៀតសេដ្ឋកិច្ចនៅក្នុងប្រទេសចិនកំពុងបង្ហាញថាមានភាពធន់ទ្រាំខ្លាំងដោយសារតែគ្រឹះសេដ្ឋកិច្ចដែល បានកសាងឡើងក្នុងរយៈពេលប៉ុន្មានទសវត្សកន្លងមកនេះ។

យោងតាមក្រុមហ៊ុន BMW បានឱ្យដឹងថាក្រុមហ៊ុន មានអ្នកផ្គត់ផ្គង់ជាង ៤០០ នៅក្នុងប្រទេសចិន ហើយទីផ្សារប្រទេសចិនបានចុះបញ្ជី បរិមាណនៃការលក់ ប្រចាំ ឆ្នាំចំនួនជាង ៧២០,០០០ គ្រឿងនៃរថយន្ត BMW និង MINI នៅក្នុងឆ្នាំ ២០១៩ ។ ប្រទេសចិនក៏ជាមូលដ្ឋានផលិតកម្ម ដ៏ធំមួយសម្រាប់ក្រុម Bavarian ផងដែរ ដោយប្រហែល ១ ភាគ ៥ នៃរថយន្ត BMW ត្រូវបានផលិតនៅ ក្នុងទីក្រុង Shenyang របស់ប្រទេសចិនភាគឥសានកាលពីឆ្នាំមុន។