រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ បាន​ចុះ​ឃាត់ខ្លួន​យុវជន​២​រូប​ដែល​ជា​អ្នក​ខ្វៃ​ជ្រូក​ក្រោយ​បែកគំនិត​លួច​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​០០​នាទី​យប់ ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​មុខ​ផ្ទះ​គ្មាន​លេខ ផ្លូវជាតិ​លេខ​១ ភូមិ​ជ្រោយ​អំពិល​២ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ ។

ជនសង្ស័យ​ទី​១-​ឈ្មោះ កៀន រិ​ទ្ធី ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​អ្នក​ខ្វៃ​ជ្រូក ស្នាក់​នៅ​ភូមិ​អូរ​អណ្ដូង​១ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ និង​ទី​២-​ឈ្មោះ ហេង ដា​វី​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​អ្នក​ខ្វៃ​ជ្រូក មាន​ទីលំនៅ​ភូមិ​អូរ​អណ្ដូង​១ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ។ វត្ថុ​តាង​ដកហូត​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​០១​កញ្ចប់​ថង់​តូច និង​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1GB-7761 ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕