រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ចូល​ចិត្ត​ផឹកស្រា​ជា​ប្រចាំ និង​ស្រវឹង​រាល់ថ្ងៃ​ដោយសារ​តែ​ខ្លាច​ប៉ះពាល់​សុខភាព​ប្រពន្ធ​របស់​គាត់​បាន​ហាម​គាត់​មិន​ឲ្យ​ផឹក​ទៀត ស្រាប់តែ​បុរស​រូប​នោះ​សម្រេចចិត្ត​ចង​.​ក​បញ្ចប់ជីវិត​ជាមួយនឹង​ច​ង្រឹ​ង​បង្អួច​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​អស់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ។ ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២០ នេះ​ស្ថិត​នៅផ្ទះ​របស់​ជន​រង​គ្រោះ ក្នុងភូមិ​ត្រពាំង​អញ្ចាញ​៦ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ ពៅ សុស​ល ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ កែ ណា​រី អាយុ​៥២​ឆ្នាំ មានកូន​ចំនួន​៧​នាក់ ប្រុស​៣​នាក់ មាន​ទីលំនៅ​ទីតាំង​ក្នុងភូមិ​ត្រពាំង​អញ្ចាញ​៦ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ពី​ប្រពន្ធ​បាន​ឲ្យ​ដឹង​ថា កន្លង​មក​ប្តី​របស់​គាត់​ចូល​ចិត្ត​ផឹកស្រា​ជា​ប្រចាំ​និង​ស្រវឹង​រាល់ថ្ងៃ​ដោយសារ​តែ​ខ្លាច​ប៉ះពាល់​ដល់​សុខភាព​ប្តី​ទើប​ហាម​មិន​ឲ្យ​ផឹក​ទៀត ។ រយៈពេល​២​ថ្ងៃមុន​ប្តី​របស់​គាត់​ក៏​លែង​ផឹកស្រា​ដែរ លុះ​មក​ដល់​ថ្ងៃ​កើតហេតុ ខណៈ​រូប​គាត់​បាន​ទៅ​ទិញ​ទឹក​សណ្តែក​ដោយ​ទុក​ចៅប្រុស​ម្នាក់​នៅ​ជាមួយ ពេល​ដែល​គាត់​មក​វិញ​ក៏​មានការ​ឆោឡោ​អ្នក​ជិតខាង​មក​ជួយ​សង្គ្រោះ​ដែរ​តែ​ដោយ​អកុសល​ប្តី​របស់​គាត់​បាន​យក​ខ្សែ​អង្រឹង​ចង​.​ក​ជាប់​ជាមួយ​ដែក​ច​ង្រឹ​ង​បង្អួច​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ចំណុច​កើតហេតុ និង​ពិនិត្យ​ជាក់ស្តែង​ហើយ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ស្លាប់ ដោយសារ​ចង​.​ក​ពិតប្រាកដ​មែន រួច​ក៏​ប្រគល់​សព​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕