រាជធានីភ្នំពេញ៖ យុវនិស្សិតឆ្នាំទី២ម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួននាំមកចាត់ការតាមផ្លូវច្បាប់ កាលពីម៉ោង២២ និង១០នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងបទល្មើសចោរកម្មលួចប្រាក់គេជិត៣ពាន់ដុល្លារ។

សមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលមនោរម្យ បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ សន ម៉េងឆ័ង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនិសិត្យឆ្នាំទី២ ស្នាក់នៅ ផ្ទះលេខ ៦E3Z ផ្លូវ១១១ ភូមិ៦ សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា។ ដកហូតម៉ូតូ១គ្រឿង ម៉ាកMSX ពណ៌ខ្មៅលាយត្រួយចេក ពាក់ផ្លាកលេខ 1GC2479, ទូរស័ព្ទ១គ្រឿ ម៉ាកអាយហ្វូន១១ ពណ៌ផ្ទៃមេឃ។ ចំណែក ជនរងគ្រោះឈ្មោះ ឡេង សៀវឡុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ៦០ E2Z ផ្លូវ ១៣៨ សង្កាត់វាលវង់ ខណ្ឌ៧មករា។ បាត់បង់ប្រាក់ដុល្លារចំនួន ២ ៩៣៤ដុល្លារ។

សមត្ថកិច្ច បញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ជនសង្ស័យបានធ្វើសកម្មភាពលួចប្រាក់របស់ជនរងគ្រោះ នៅចំណុចក្នុងផ្ទះលេខ ៧១Eo ផ្លូវ១០៧ ភូមិ៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា ។ លុះពេលជនរងគ្រោះមកដាក់ពាក្យបណ្តឹង កម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវ ឈានដល់ការចាប់ខ្លួនជនសង្ស័យនាំមកចាត់ការតាមផ្លូវច្បាប់តែម្តង។

ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី៕

ដោយ៖ សុភាព២​