ក្រុមហ៊ុន Mitsubishi Motors រំពឹងថានឹងខាតបង់ប្រាក់សុទ្ធជាង ៣ ពាន់លានដុល្លារ នៅឆ្នាំសារពើពន្ធនេះ។ ប៉ុន្តែនាយកប្រតិបត្តិលោក Kato Takao បានប្រាប់ព័ត៌មាន NHK ថាលោកមានផែនការដើម្បីស្តារពាណិជ្ជកម្មរបស់ក្រុមហ៊ុនឡើងវិញដោយផ្តោតលើ តំបន់អាស៊ីអាគ្នេយ៍។

លោក Kato Takao និយាយថាសម្ព័ន្ធភាពរបស់ក្រុមហ៊ុន Mitsubishi ជាមួយក្រុមហ៊ុន Nissan Motor និងក្រុមហ៊ុន Renault បានផ្តល់ឱ្យ នូវអត្ថប្រយោជន៍ប្រកួត ប្រជែងនៅក្នុងតំបន់។

លោកបន្ថែមថាក្រុមហ៊ុនរបស់លោក នឹងផ្តោតការខិតខំរបស់ខ្លួន លើយានយន្តអគ្គិសនី។ លោកបន្តថាការយល់ដឹងអំពីបរិស្ថាន នឹងការរីកចម្រើនជា លំដាប់ នៅក្នុងបណ្តាប្រទេសអាស៊ាន និងការបង្កើតយានយន្តអគ្គីសនី គឺជាផ្នែកសំខាន់ នៃគោលដៅរបស់យើងគឺដើម្បីចាប់ផ្តើមផលិតរថយន្តអគ្គិសនីកូនកាត់នៅក្នុងប្រទេសថៃនៅខែមករាខាងមុខនេះ។

កាលពីសប្តាហ៍មុនក្រុមហ៊ុន Mitsubishi បានប្រកាសថា ក្រុមហ៊ុននឹងបញ្ឈប់ការផលិតរថយន្ត Pajero ដ៏ពេញនិយមរបស់ខ្លួន។ លោក Kato និយាយថាការលក់បានធ្លាក់ចុះ ដោយសារអតិថិជនកាន់តែពេញចិត្តនឹងម៉ូដែល សន្សំសំចៃប្រេងកាន់តែច្រើន។

លោកKato និយាយដែរថាក្រុមហ៊ុនគ្រោងនឹងកាត់បន្ថយ ការិយាល័យនៅទីស្នាក់ការកណ្តាលរបស់ខ្លួនប្រមាណ ២០ ភាគរយ នៅដំណាច់ឆ្នាំ សារពើពន្ធបច្ចុប្បន្ន។ ក្រុមហ៊ុនបានអនុញ្ញាតឱ្យបុគ្គលិករបស់ខ្លួនជិតមួយភាគបី ធ្វើការពីផ្ទះក្នុងពេលមានជំងឺរាតត្បាត។