វិបត្តិជម្ងឺកូវីដ-១៩ កំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូ បណ្តាលអោយសេដ្ឋកិច្ចនៅតំបន់នេះ នៅក្នុងរយៈពេលពីខែមេសាដល់ខែមិថុនា បាន ធ្លាក់ចុះយ៉ាងខ្លាំងដល់កំរិតមិនធ្លាប់មាន ចាប់តាំងពីការតាមដានទិន្នន័យបានចាប់ផ្តើមក្នុងឆ្នាំ ១៩៩៥ ។

ការិយាល័យស្ថិតិរបស់សហភាពអ៊ឺរ៉ុបនិយាយថាផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ ១៩ ប្រទេសនៅក្នុងត្រីមាសបានធ្លាក់ចុះ ១២.១ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេល ៣ ខែមុន ។

ក្រុមហ៊ុនលក់រាយរបស់ក្រុមហ៊ុនផលិតរថយន្ត វិស័យទេសចរណ៍ និងអាជីវកម្ម ផ្សេងទៀតនៅតំបន់ចាយប្រាក់អឺរ៉ូបានចាប់ផ្តើមបន្តដំណើរការឡើងវិញ។ ប៉ុន្តែមានទស្សនៈ កាន់តែច្រើនឡើងដោយលើកឡើងថាស្ថានភាពអាក្រក់បំផុតបានបញ្ចប់ សម្រាប់សេដ្ឋកិច្ចក្នុងតំបន់ប៉ុន្តែការព្រួយបារម្ភនៅតែមាន ការលេចចេញជាថ្មីនៃការឆ្លងជម្ងឺកូវីត-19 រលកទីពីរ។