រាជធានីភ្នំពេញ÷ តារាចម្រៀងផ្នែកកន្ទ្រឹមលោក ឡាយ វណ្ណៈ បានទទួលមរណភាពហើយកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៣.៣០នាទីរសៀល ដោយជំងឺក្រិនថ្លើមធ្ងន់ធ្ងរ និងដាច់សរសៃឈាម។ សពតម្កល់ធ្វើបុណ្យនៅវត្តកៀនឃ្លាំង។

នេះបើតាមហ្វេសប៊ុករបស់លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម។

លោក ហេង ឡុង បន្ថែមថា អាស្រ័យដូចបានគោរពនិងជម្រាបជូនខាងលើ សូមអញ្ជើញបងប្អូនសិល្បករសិល្បការិនីទាំងអស់ចូលរួមរំលែកទុក្ខតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។ ទំនាក់ទំនងទូរសព្ទលេខ 017586161 / 010607778 ៕