ភ្នំពេញ៖  មនុស្ស២នាក់ ទើបត្រឡប់មកពីប្រទេសម៉ាឡេស៉ី បានរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័ក នៅខេត្តព្រៃវែង នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ។ រហូតមកដល់ពេលនេះត្រូវបានរកឃើញវិញហើយ ដោយបាននាំមកមណ្ឌលចត្តាឡីស័កវិញរួចហេីយដែរ។ នេះបើយោងតាមការជូនដំណឹងរបស់លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល។

គិតត្រឹមម៉ោង ០៧៖០០ព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា បានរកឃើញអ្នកជំងឺសរុប២៤០នាក់ (ស្ត្រី ៤៦នាក់ និងបុរស១៩៤នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន ១៩៧នាក់ (ស្រី ៤៣នាក់ និងបុរស១៥៤នាក់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប៤១នាក់ និងអ្នកសម្រាកព្យាបាល នៅបន្ទប់ដោយឡែក ក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា២នាក់៕