កំពត៖ លោក ម៉ក់ និរន្ត មានរឿងរ៉ាវ ដែលអាចធ្វើឲ្យគេទប់សំណើចពុំបាន ព្រោះតែជួបសំណាងតាំងពីគាស់កំប៉ុងទីមួយរហូតកំប៉ុងទី៣២ ឈ្នះទឹកប្រាក់៥លានរៀលពីស្រាបៀរ កម្ពុជា។

លោក និរន្ត មន្ត្រីឥណទាននៃធនាគារមួយក្នុងស្រុកកំពង់ត្រាច ខេត្តកំពត បានឲ្យដឹងថា៖ « ថ្ងៃទី២១ហ្នឹង ជាថ្ងៃសំណាងតែម្តង។ ខ្ញុំបានជុំគ្នាជាមួយបងប្អូន៦នាក់អបអរខ្ញុំទិញគោញីបាន១ពីបងប្រុសបង្កើត។ ដំបូងទិញកម្ពុជាមកតែ១កេសទេ តែគាស់តាំងពីកំប៉ុងទី១ត្រូវរង្វាន់រហូត មានទាំងត្រូវ១កំប៉ុងៗ រហូតមានដល់ត្រូវ១ម៉ឺន ៤-៥កំប៉ុង ហើយទើបខ្ញុំយកទៅដូរបានថែម១កេសទៀត។ ហូបរហូតដល់ម៉ោង១០យប់នៅសល់គ្នាតែពីរនាក់ បានគាស់ចេញក្នុងកំប៉ុងទី ៣២ ត្រូវបាន៥លាន ស្រែកផ្អើលគេទាំងយប់»។

លោក និរន្ត នឹងចែកប្រាក់៥លាននេះជាមួយបងប្អូនខ្លះ ហើយសល់ប៉ុន្មាននឹងយកទៅទិញគោញីថែមមួយក្បាលទៀត និងទុកទិញស្រាបៀរ កម្ពុជា គាស់ផ្សងយក៥០លានរៀលបន្ថែមទៀតផងដែរ។

ក្រៅពីអ្នកស្រុកកំពង់ត្រាចម្នាក់នេះដែលត្រូវរង្វាន់ ក៏មានអ្នកឈ្នះ៥លានរៀលជាច្រើនទៀត ដូចជាភ្នំពេញ ១៤នាក់, កណ្តាល ១ នាក់, កំពត១ នាក់, កំពង់ចាម ៤ នាក់, បាត់ដំបង ៤ នាក់, កំពង់ធំ ២ នាក់, ព្រះវិហារ ១ នាក់, កំពង់ស្ពឺ ២ នាក់, និង ព្រៃវែង ១ នាក់ផងដែរ ក្នុងរយៈពេល១សប្តាហ៍ចន្លោះពីថ្ងៃទី២០-២៧។

ពិសា ស្រាបៀរ កម្ពុជា កុំភ្លេចពិនិត្យមើលក្រវិលកំប៉ុងដើម្បីមានឱកាសឈ្នះរង្វាន់ធំទាំងអស់គ្នា។

ពិសាដោយការទទួលខុសត្រូវ!